ប្រយ័ត្ន!!សូម្បីតែតារាស្រីល្បីនៅថៃ៣រូប ក៏ឈឺក្បាលវិលមុខគ្រាំចិត្តស្អិតទ្រូងនឹងបញ្ហាផ្ទះដែរ

មានលុយចង់ទិញឬសាងសង់ឱ្យបានផ្ទះល្អប្រណីតតាមចិត្តប្រាថ្នា ដោយផ្ដល់លុយទៅគេជាការស្រេច។នេះជាគំនិតអវិជ្ជមានមួយដែលពុំគួរប្រើប្រាស់ទាល់តែសោះ ពីព្រោះអ្វីៗក៏អាចកើតឡើងដែរ បើយើងមិនស្វះស្វែង វៃឆ្លាតលៃលកដោយខ្លួនឯង។

ជាការពិតរាល់ពេលទិញឬសាងសង់ផ្ទះ មានមនុស្សជាច្រើនត្រូវគិតហើយគិតទៀត ដោយសារតែខ្លាចគម្រោងមិនល្អ ខ្លាចថាទីតាំងមិនសមរម្យ ខ្លាចដំណើរទាំងមូលមិនសមតាមចិត្ត ហើយខ្លាចចាញ់បោកអ្នកម៉ៅការសាងសង់ជាដើម។ជាក់ស្ដែងតារាសម្ដែងស្រីល្បីឈ្មោះក្នុងប្រទេសថៃ៣រូបនេះ មានទុក្ខយ៉ាងធ្ងន់ធ្ងរ ដោយមានបញ្ហាផ្ទះត្រូវដោះស្រាយដោយខានពុំបាន។

តោះ!!ទៅមើលថាបញ្ហាបែបណា ទើបតារាស្រីទាំង៣ត្រូវវិលមុខឈឺក្បាលនឹងបញ្ហាផ្ទះដូច្នេះ៖

១.នាងអាំ ផាតឆារ៉ាផា៖ តារាសម្ដែងស្រីល្បីឈ្មោះជាង១ទស្សវត្សរូបនេះ ក៏មានបញ្ហារឿងសាងសង់ផ្ទះខ្លាំងដែរ។ការសាងសង់ផ្ទះរបស់តារាស្រីរូបនេះគឺមានបញ្ហាដោយគម្រោងទាំងមូលមិនដូចការព្រាងទុក ពោលគឺចំណាយខុសពីគ្រោងទុក ដោយលើសពីចំនួនដើម ខណៈពេលដែលផ្ទះពុំទាន់សាងសង់រួច ហើយធ្វើឱ្យប៉ះពាល់ដល់ពេលវេលា ដែលត្រូវបញ្ចប់ បែរជាពុំទាន់បញ្ចប់ទៅវិញ។

២.នាង ជេអរសៀម៖ តារាស្រីរូបនេះមានបញ្ហាផ្ទះស្ទើរពុំគួរជឿ ពីព្រោះតែនាងមានគម្រោងទិញផ្ទះថ្មី ដោយលក់ផ្ទះប្រណីតចាស់របស់នាង​ដែលជាគម្រោងដ៏ធំនៅក្នុងប្រទេស តែជាអកុសលផ្ទះចាស់ដែលបានទិញ បែរជាមានបញ្ហាមា្ចស់គម្រោងដើមទៅវិញ ធ្វើឱ្យក្ដីស្រមៃចង់ទិញផ្ទះថ្មីរបស់នាងត្រូវទុកសិន មកដោះស្រាយផ្ទះចាស់សិន។តារាស្រីរូបនេះបានបង្ហោះក្នុងបណ្ដាញសង្គមដោយភ្ជាប់ជាមួយប្លង់ផ្ទះថា កុំទុកចិត្តគម្រោងធំឱ្យសោះអាចនឹងមានបញ្ហាដូចនាង ទោះមានប្លង់កម្មសិទ្ធត្រឹមត្រូវក៏ដោយ។

៣.នាងហ្វឺន ផាសាកន៖ តារាថៃល្បីរូបនេះឈឺក្បាលមិនតិចទេជាមួយនឹងផ្ទះរបស់នាង  ពោលគឺផ្ទះដែលនាងត្រូវនឹងជួសជុលពុំបានសម្រេចដូចបំណង ពីព្រោះគម្រោងជួសជុលផ្ទះនោះចេះតែអូសបន្លាយពេលវេលារហូត ធ្វើឱ្យកើតមានរឿងប្ដឹងផ្ដល់ដល់តុលាការ។ដោយនាងបានចាញ់បោកអ្នកម៉ៅការ ឱ្យរងចាំការសាងសង់ ដែលធ្វើឱ្យផ្ទះនាងទុកចោល ពុំអាចដំណើរការសាងសង់ទៅមុខបាន។

សរុបមកបទពិសោធន៍និងបញ្ហាដែលតារាស្រីទាំង៣បានជួបប្រទះ ពិតជានឹកស្មានមិនដល់។ដូច្នេះអ្នកដែលមានគម្រោងសាងសង់ឬទិញផ្ទះ ត្រូវប្រយ័ត្នប្រយែងនិងឆ្លាតវៃដោយខ្លួនឯង ដោយមិនត្រូវចេះតែជឿដោយភ្នែកទទេនោះទេ ដូចជាគម្រោងធំជាដើម ពុំគួរទុកចិត្តជាដាច់ចខាត ត្រូវតែសិក្សាស្រាវជ្រាវពីប្រភពឱ្យបានច្បាស់លាស់។ការសាងសង់ឬម៉ៅការសាងសង់ក៏ដូចគ្នា ពីព្រោះត្រូវចំណាយលុយច្រើន ដូច្នេះត្រូវប៉ាន់ប្រមាណឱ្យបានច្បាស់លាស់ កុំចេះតែសាងសង់ឬទិញផ្ដេសផ្ដាស ដែលជាដើមចមនៃការខាតបង់ប្រាក់និងពេលវេលាយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទដោយ៖ នឹម ផានុន

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodiaដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់Android: https://play.google.com/store/apps/details?id=com.businesscambodia.app

Adtag for Mobile Grow:-
Online

RELATED ARTICLES