សហគ្រិនឆ្នើម ៣រូបកំពុងវាយលុក និងជោគជ័យយ៉ាងខ្លាំងលើវិស័យគ្រឿងសម្អាងនៅកម្ពុជា

មួយរយៈចុងក្រោយនេះយើងសង្កេតឃើញថា វិស័យគ្រឿងសម្អាងនៅកម្ពុជាហាក់មានភាពរីកចម្រើនយ៉ាងខ្លាំងជាងពេលណាៗទាំងអស់ ។ នៅតាមទីផ្សារ និងតាមដងវិថី យើងសង្កេតឃើញហាងលក់គ្រឿងសម្អាង និងផលិតផលថែរក្សាសម្រស់រីកស្គុះស្គាយដូចផ្សិត។ ហើយបើយើងក្រឡេកទៅមើលនៅលើបណ្តាញសង្គមវិញ ឧទាហរណ៍ Facebook ជាដើមគឺំមានបង្ហោះលក់គ្រឿងសម្អាង និងផលិតផលថែរក្សាសម្រស់យ៉ាងច្រើនរាប់ម៉ឺនប្រភេទ។

យើងក៏សង្កេតឃើញថាបច្ចុប្បន្ននេះមានសហគ្រិនរាប់ម៉ឺននាក់ដែលកំពុងប្រឡូកក្នុងវស័យគ្រឿងសម្អាងនេះ ។ ប៉ុន្តែបើយើងក្រឡេកទៅមើលសហគ្រិន ៣រូបនេះវិញ គឺពួកគាត់កំពុងវាយលុក និងជោគជ័យយ៉ាងខ្លាំងទៅលើវិស័យគ្រឿងសម្អាងនៅកម្ពុជា។ 

១. លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ត 

លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ត គឺជាម្ចាស់ក្រុមហ៊ុនLuxury Smile Beauty Group (Cambodia) ដែលជាក្រុមហ៊ុននាំចូលសិទ្ធិទិញអាជីវកម្ម (Franchise)ធំៗព្រមទាំងទទួលផលិតគ្រឿង ថែរក្សាសម្ផស្សគ្រប់ប្រភេទ និងទទួលធ្វើម៉ាកយីហោលើផលិតផលផ្ទាល់ខ្លួន ពីខាងក្រៅប្រទេសមានដូចជា៖ ប្រទេសអាមេរិក, បារាំង, កូរ៉េ, ថៃ, សិង្ហបុរី, ចិន,ឡាវ និងវៀតណាមជាដើម។ ក្រុមហ៊ុននេះ អាចនិយាយបានថាជាក្រុមហ៊ុននាំចូល និងផលិតគ្រឿងសម្អាងធំមួយនៅកម្ពុជាដែលកំពុងទទួលបានជោគជ័យខ្លាំង និងមានអតិថិជនរាប់លានអ្នកកំពុងគាំទ្រ ។ 

២.លោក សុបិន្ត ច័ន្ទតារាយុទ្ធ (អូនស្អាត)

លោក សុបិន្ត ច័ន្ទតារាយុទ្ធ ជាស្ថាបនិក និងជានាយកផ្នែកទីផ្សាររបស់យីហោគ្រឿងសម្អាង អូនស្អាត ដែលសព្វថ្ងៃនេះមាន ២ សាខានៅក្នុងរាជធានីភ្នំពេញ ហើយជាផលិតផលមួយដែលលក់ដាច់នៅក្នុងប្រទេសកម្ពុជា ក្រោមការគាំទ្រពីរោងចក្រផលិតគ្រឿងសម្អាងធំៗពីប្រទេសថៃ។ បច្ចុប្បន្ននេះលោកកំពុងតែទទួលបានជោគជ័យយ៉ាងខ្លាំង និងកើបចំណូលយ៉ាងច្រើនពីវិស័យគ្រឿងសម្អាងនេះ។ 

៣.អ្នកស្រី ហាណាន លី 

អ្នកស្រី ហាណាន លី គឺជា CEO ក្រុមហ៊ុនផលិត និងនាំចូលគ្រឿងសម្អាងដែលមានឈ្មោះថា Hanan lee avn trading co. ltd.។ ថ្វីត្បិតតែក្រុមហ៊ុនរបស់អ្នកស្រីទើបតែចាប់ផ្តើមប្រឡូកថ្មីនៅក្នុងវិស័យគ្រឿងសម្អាងនៅកម្ពុជាក៏ពិតមែន ក៏ប៉ុន្តែក្រុមហ៊ុននេះបានទាក់ទាញចិត្តអតិថិជនមិនតិចនោះទេ ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនរបស់អ្នកស្រី ហាណាន លី បាននឹងកំពុងពង្រីកសាខារផ្តាច់មុខនៅតាមខេត្តក្រុង និងរាជធានី ស្ទើរតែទូទាំងប្រទេសកម្ពុជាទៅហើយ ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនគ្រឿងសម្អាងមួយនេះកំពុងតែនាំផលិតផលគ្រឿងសម្អាងរបស់ខ្លួនទៅកាន់ប្រទេសធំៗប៉ែកខាងអ៊ឺរ៉ុប និងប្រទេសក្នុងតំបន់អារ៉ាប់ថែមទៀតផង៕

អត្ថបទដោយ Nen Sothea (Leadership Editor Of Business Cambodia) 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES