​ អ្នកនិពន្ធវ័យក្មេងព្រោះចង់សម្រេចក្តីស្រមៃ និពន្ធមួយក្បាលលក់សាក ទទួលបានការគាំទ្រទិញអានយ៉ាងច្រើន!

បើនិយាយពីហាងស្រលាញ់សៀវភៅមានយុវវ័យជាច្រើននាក់ពេញនិយមចូលចិត្តអាននៃទឹកដៃការនិពន្ធរបស់កវីនិពន្ធវ័យក្មេង លោក​ម៉ានិត ​ ដែលជាអតីតតារាចម្រៀងល្បីឈ្មោះមួយរូបហើយក៏ជាម្ចាស់ហាងស្រលាញ់សៀវភៅ ដោយនិពន្ធសៀវភៅបែបប្រលោមលោក ដែលទទួលបានការគាំទ្រជាច្រើនពីសំណាក់មិនថាជាយុវវ័យឬមនុស្សវ័យកណ្តាល។

បើតាមកិច្ចសម្ភាសន៍របស់សារព័ត៌មាន Business Cambodia អ្នកនិពន្ធវ័យក្មេងនេះ បាននិយាយថា មូលហេតុដែលលោក​ចាប់ផ្តើមអាជីពជាអ្នកនិពន្ធសៀវភៅ គឺដោយសារការស្រលាញ់ចូលចិត្តផ្នែកជាអ្នកនិពន្ធសៀវភៅ មួយវិញទៀតគិតថានឹងអាចជួយមនុស្សទូទៅដែលមានបញ្ហាផ្សេងៗក៏សម្រេចចិត្តចាប់ផ្តើមនិពន្ធសៀវភៅមួយនេះ ដោយឃើញមាអ្នកគាំទ្រច្រើនហួលពីការរំពឹងទុករបស់លោក ក៏បានបន្តនិពន្ធសៀវភៅបន្តបន្ទាប់គ្នារហូតដលពេលសព្វថ្ងែនេះឯង។

ចំពោះការចេញនិពន្ធសៀវភៅមួយក្បាលដំបូង លោកក៏ជួបបញ្ហាខ្លះដែរ សឹកតែនិងបោះបង់ចោលពាក់កណ្តាលទីក៏មានដែរ ប៉ុន្តែដោយសារមានកូនចិត្តមួយព្រោះចង់សម្រេចអ្វីដែលស្រមៃចូលចិត្តធ្វើទាំងនៅក្មេង ក៏ខិតខំនិពន្ធរហូតដល់៣ម៉ោង៤ទៀបភ្លឺ ។

បង ម៉ានិតបន្តថា ចំពោះការបោះពុម្ពសៀវភៅចំណងជើងដំបូងប្រមាណ៣៥០០ក្បាល បើសរុបនៃការបោះពុម្ពទាំងអស់ចំនួន៧ដង សរុបទៅជាង១៥០០០ក្បាលឯណោះ។ ហើយហាង”ស្រលាញ់សៀវភៅ”របស់ខ្ញុំគឺផ្តោតសំខាន់តែលើការលក់សៀវភៅនិពន្ធដោយអ្នកនិពន្ធខ្មែរសុទ្ធសាធយើងតែមួយមុខគត់។គួរជម្រាបផងដែរថា ហាងស្រលាញ់សៀវភៅមាន១សាខាស្ថិតនៅ ផ្ទះlលេខ១០២&១០៤ផ្លូវ ៤៣០ , សង្កាត់ទូលទំពូង១​ ខណ្ឌចំការមន រាជធានីភ្នំពេញ​ ឬ FACEBOOK៕

អត្ថបទ៖Sreang Chandy Franchises Writer

 

USNews Logo

RELATED ARTICLES