កំលោះម្ចាស់ហាងនំបញ្ចុកដុះផ្សិតល្បីឆ្ងាញ់ រយ:ពេលតែ៣ឆ្នាំពង្រីកខ្លួនជាង៤សាខាលក់ដាច់ជាខ្លាំង!

នំបញ្ចុកជាអាហារមួយម៉្យាងដែលប្រជាជនខ្មែរ និយមចូលចិត្តញុំា ជាពិសេសនៅរដូវបុណ្យឬក៏ការជួបជុំក្រុមគ្រួសារបងប្អូន ភាគច្រើនចូលចិត្តធ្វើញុំាជួបគ្នា ហើយចំពោះរបរនំបញ្ចុកនេះវិញក៏មានអ្នកប្រកបរកស៊ីច្រើនដែរ មិនរកស៊ីជាលក្លណ:គ្រួសារឬផ្ទាល់ខ្លួននោះទេ។ តែបើយើងក្រឡែកមកមើល ហាងនំបញ្ចុកដុះផ្សិតនេះ ទាំងល្បីឈ្មោះ ទាំងឆ្ងាញ់ហើយអ្នកគាំទ្រចូលចិត្តទៅញុំាលក្លណ:មិត្តភក្តិ ក្រុមគ្រួសារយ៉ាងច្រើនទៀតផង ។

បើតាមមា្ចស់ហាងវ័យក្មេង២៨ឆ្នាំរូបបានរៀបរាប់ប្រាប់Business Cambodia អំពីដំណើរការអាជីវកកម្មរបស់ខ្ញុំ គឺមុនដំបូងនៃការចាប់ផ្តើមបើកហាងនំបញ្ចុកដុះផ្សិតនេះគឺខ្ញុំបានប្រឡូកទៅលើអាជីវកកម្មសាឡនតាំងពីខ្លួនអាយុ១៩ឆ្នាំមកម្លេះ។ដោយការតែឆ្លងកាត់ជួបនូវបញ្ហាការធ្វើអាជីវកម្មជាច្រើនពីមុនមកហើយ អាជីវកម្មទី៣គឺហាងនំបញ្ចុកដុះផ្សិត នេះគឺលោកមានគោលដៅច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ មានភាពជឿជាក់ហើយច្បាស់លាស់ទៅលើអាជីវកកម្មនេះ លោកក៏សម្រេចចិត្តយកមុខម្ហូបប្រចាំគ្រួសារទៅបើករហូតទទួលបានយ៉ាងច្រើនពីសំណាក់អតិថិជន។

បន្តទៅនេះមា្ចស់ហាង លោក ព្រុំ តៃហេង ចំពោះហាងនំបញ្ចុកដុះផ្សិតជារៀងរាស់ឆ្នាំគឺតែងតែ​មាន មានគំនិតច្នៃប្រឌិតបន្ថែមនូវមុខម្ហូបជាច្រើន ពីព្រោះរូបលោក​ចូលចិត្តធ្វើអ្វីឬដាក់អីប្លែកៗថ្មីៗ។ហើយជាក់ស្តែង រសជាតិគឺមានសម្លរច្រើនមុខសម្រាប់ឲ្យអតិថិជនងាយស្រួយក្នុងការជ្រើសរើសញុំាទៀតផង។ភាគច្រើនក៏មានមនុស្សមួយចំនួនតែងតែច្រឡំថាជានំបញ្ចុករបស់វៀតណាម ប៉ុន្តែលោកសបញ្ចាក់ថាវាមិនមែនទេ គឺគ្រាន់តែស្រដៀវគ្នា រសជាតិ​ ក្លិនប៉ុណ្ណោះ។

ម្ចាស់ហាងវ័យក្មេងនេះ បន្តថារយ:ពេល៣ឆ្នាំហើយនៃការចាប់ផ្តើមអាជីវកម្មដែលពង្រីកហាងនំបញ្ចុកដុះផ្សិតនេះបានសាខាចំនួន៤សាខា ទាំងនៅក្នុងនោះភ្នំពេញ ៣ សាខាហើយមានសៀមរាបមួយសាខា។ ក្រៅពីហាងនំបញ្ចុកដុះផ្សិតសហគ្រិនវ័យក្មេងនេះក៏នៅមានហាង Black Salon ហើយក៏មានការគាំទ្រខ្លាំងផងដែរ៕

អត្ថបទ៖Sreang Chandy Franchises Writer

 

 

 

 

 

USNews Logo

RELATED ARTICLES