ជំទាវ ទេព កុលាប៖កុំផ្តាច់ឱកាសមនុស្សព្រោះតែខ្លួនមិនចូលចិត្ត អាចនឹងបាត់បង់មនុស្សមានសមត្ថភាព!

ប្រហែលជាមានសិស្សនិស្សិតមួយចំនួនធំហើយបានស្គាល់អំពីសកលវិទ្យាល័យភ្នំពេញអន្តរជាតិហៅកាត់ថា(PPIU)ជាសកលវិទ្យាល័យមួយនៅចំកណ្តាលនៃទីក្រុងដែលមានសិស្សានុសិស្សសិក្សាជាច្រើនរាប់ពាន់នាក់ផងនោះ។

បើតាម លោកជំទាវ ទេពកុលាបបានមានប្រសាសន៍ថា លោកជំទាវ បង្កើតសាកលវិទ្យាល័យមួយនេះឡើងគឺកើតចេញពីក្តីស្រលាញ់ចេញពីបេះដូង និងមិនមែនគ្រាន់តែគោលបំណងដើម្បីស្វែងរកប្រាក់ចំណូលចំណេញនោះទេ ប៉ុន្តែគឺដើម្បីផ្តល់ជាឱកាសឲ្យកូនខ្មែរបានរៀនសូត្របន្ត ទាំងផ្តល់ឱកាសការងារ ទាំងការសិក្សាដល់សិស្សានុសិស្សដែលចង់សិក្សាថ្នាក់បរិញ្ញបត្រឲ្យពួកគាត់ទទួលបានការអប់រំល្អ ។

លោក ជំទាវបន្តថា ហើយមួយទៀតគឺដើម្បីប្រគួតប្រជែងជាមួយអន្តរជាតិ និងដើម្បីឲ្យកូនខ្មែរយើងគ្រប់គ្នាមានចំណេះដឹងដូចគេទៀតឲ្យមានចំណេះជំនាញមួយច្បាស់។ លោក ជំទាវប្រសាសន៍បន្ថែមទៀតថា​ ប៉ុន្តែអ្វីទាំងអស់គឺលោកជំទាវចូលចិត្ត ចូលចិត្តនិយាយពីបទពិសោធន៍ អំពីការប្រឹងប្រែងជីវិតនៃការតស៊ូ អំពីគុណធម៌ សីលធម៌ ចំណេះដឹង។ហើយលោកជំទាវ ចង់ឃើញពីស្មាមញញឹមនឹងភាពជោគជ័យនៅថ្ងែអនាគតរបស់ពួកគាត់ ហើយខ្ញុំតែងតែនិយាយប្រាប់ដល់ប្អូនៗទាំងអស់គឺខ្ញុំស្រលាញ់ពួកគាត់ទាំងអស់គ្នា ។ជាចុងក្រោយបើតាមសម្តីរបស់លោក​ជំទាវ  ថាកុំអោយឱកាសមនុស្សព្រោះតែខ្លួនចូលចិត្ត នឹងធ្វើឲ្យមនុស្សទន់ខ្សោយបាត់បង់ឱកាសពង្រឹងសមត្ថភាព ផ្តល់ឱកាសឲ្យមនុស្សបញ្ចេញសមត្ថភាពស្មើរៗគ្នា៕

អត្ថបទ៖Sreang Chandy Franchises Writer

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES