គង់ ដានី៖ របរចាក់តុកត្តាលក់​បានចំណូលទាំងជំនាញ ទំនេរៗស្រ្តីមេផ្ទះអាចឆ្លៀតធ្វើបាន!

មុខរបរឬការងារគឺជារឿងមួយដែលចាំបាច់សម្រាប់រកប្រាក់ចំណូលផ្គង់ផ្គត់ក្រុមគ្រួសារឲ្យមានជីវភាពគ្រួសារធូរធា ។តែបើយើងងាកមកមើលនៅក្នុងសង្គមសព្វថ្ងែនេះវិញ មានស្រ្តីៗមួយចំនួនពេលដែលបានរៀបការមានគូស្រករហើយ ក៏បោះបង់អាជីពការងារដើម្បីទៅធ្វើជាស្រ្តីមេផ្ទះ មើលថែកូន រៀបចំទុកដាក់ផ្ទះសំបែង រស់នៅពឹងតែលើស្វាមីតែម្នាក់។បើតាមរយ:បងស្រី គង់ដានី ជាអ្នកគ្រប់គ្រងផលិតផលនៅក្នុងក្រុមហ៊ុនCambodia Knits បានធ្វើជាងរយ:ពេលជិត២ឆ្នាំ បានផ្តល់ឱកាសការងារនិងជំនាញដល់ស្រ្តីកម្ពុជាយើងជាច្រើននាក់ផងនោះ ។

 

បានប្រាប់ដល់សារព័ត៌មាន Business Cambodia ថាស្រ្តីៗដែលនៅផ្ទះអត់មានការងារធ្វើ ពួកគាត់អាចមានពេលឆ្លៀតធ្វើបាន អាចរកលុយកាក់សម្រាប់ផ្គត់ផ្គង់ខ្លួនឯងបានដោយមិនចាំបាច់ពឹងលើស្វាមីទៀត។ពីព្រោះអាជីពនៅក្រុមហ៊ុន Cambodia Knits របរមួយនេះរកបានទាំងប្រាក់ចំណូលទាំងជំនាញ ហើយក៏អាចឆ្លៀតពេលធ្វើវាបាននៅផ្ទះ ដោយមិនចាំមកធ្វើដល់កន្លែងក្រុមហ៊ុនក៏បាន។ ហើយមានស្រ្តីជាង៦០នាក់ ដែលបានចាប់យករបរចាក់តុកត្តានេះ ផ្ដល់ជូនពួកគាត់គឺផលិតតុក្កតាដោយដៃសុទ្ធសាធ ដែលយើងអាចហៅថាសិប្បកម្ម(ការចាក់ជារូបតុក្កតាជាច្រើនម៉ូតច្រើនបែប ការច្នៃចេញជារូបសត្វផ្សេងៗនេះគឺច្នៃពីការចាក់អំបោះទាំងអស់)។ 

 

បន្ថែមពីនេះរយពេលជាង ១០ឆ្នាំហើយដែលក្រុមហ៊ុន Cambodia Knits មានវត្តមាននៅកម្ពុជា គឺបានជួយដល់ស្រ្តីមេផ្ទះ រួចផុតពីការឈ្លោះប្រកែករវាងប្តីប្រពន្ធដោយសារតែភាពក្រីក្រ។ហើយតាមរយ: ការចាប់អាជីព ជាមួយ Cambodia Knits មានស្រ្តីនៅតាមបណ្តាលខេត្តនានារួមមាន កំពង់ចាម កំពង់ធំ សៀមរាប និងរាជធានីភ្នំពេញជាដើម។ដែលពួកគាត់រកចំណូលបានខ្ទង់ ២០០ដុល្លារក្នុងមួយខែ ពីសិប្បកម្មចាក់តុកត្តាអំបោះនេះផងដែរ។ហើយចំណូលគឺអាចកើនឡើងអាស្រ័យ ទៅលើការព្យាយាមចាក់របស់ពួកគាត់​ កាលណាចាក់តុកត្តាបានច្រើនចំណូលក៏កើនឡើងច្រើនដែរ។

 

គួរជម្រាបថា តាមប្រសាសន៍របស់បងស្រី គង់ ដានី បានឲ្យដឹងថារាល់តុក្ដតាដែលបានចាក់ដោយដៃកូនខ្មែរទាំងនោះបាននាំចេញទៅក្រៅប្រទេស ជាពិសេសគឺអាមេរិកនិងអូស្រ្ដាលីជាដើម។ ការនាំចេញផលិតផលធ្វើដោយដៃរបស់ Cambodia Knits គឺមានការគាំទ្រយ៉ាងច្រើនពីបរទេសផងដែរ៕បើលោកអ្នកមានចំណាប់អារម្មណ៍ចង់ជាវ ឬចង់ចាប់អាជីបពបង្កើនចំណូល អាចទំនាក់ទំនងសាកសួរព័ត៌មានតាមរយ:លេខទូរស័ព្ទ: 077 84 97 24។

អត្ថបទ៖Sreang Chandy Franchises Writer

 

 

 

USNews Logo

RELATED ARTICLES