លោក យស ចាន់ថា៖មូលហេតុ២យ៉ាងនេះហើយដែលជម្រុញឲ្យខ្ញុំបើកហាងកាហ្វេសន្តិភាពនេះឡើង!

នៅក្នុងប្រទេសកម្ពុជាយើងបើសង្កេតមើលបច្ចុប្បន្នមានអ្នកអាជីវកម្មមួយចំនួនច្រើនរកស៊ីខាងវិស័យកាហ្វេ មិនថាជាជាម៉ាកយីហោបង្កើតខ្លួនឯងឬទិញកម្មសិទ្ធិបន្តនោះទេ បើជាក់ស្តែងដូចលោក យស ចាន់ថា ជាអ្នកមណ្ឌលគិរីហើយក៏ជាម្ចាស់ហាងកាហ្វេសន្តិភាពឬ(Peace Coffee)​ បានលើកឡើងថា មូលហេតុដែលជម្រុញឲ្យរូបលោកបើកហាងកាហ្វេនេះឡើង ពីព្រោះចង់ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិច និងកាហ្វេខ្មែរហើយមួវិញទៀតដោយសារមានក្រុមហ៊ុននៅកូរ៉និងនៅទីម័រដែលមានឈ្មោះPeace Coffee នៅទីនោះស្រាប់ម្លេះហើយទើបលោកសម្រេចិត្តបើកនៅស្រុកខ្មែរឡើង។

ហើយបន្ថែមពីនេះលោកបន្តទៀតថា ចំពោះហាងកាហ្វេនេះដែលក៏បានផ្តល់ឪកាសការងារដល់អ្នកក្រីក្រគឺជ្រើសរើសមកនៅតាមមណ្ឌលកុមារកំព្រាយកមកបណ្តុះបណ្តាល​ ចំណែកជនជាតិដើមក៏ទទួលបើពួកគាត់ចង់ធ្វើដើម្បីឲ្យពួកគាត់មានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ។ហាងអ្វីដែលពិសេលេគឺហាងកាហ្វេសន្តិភាពមិនបាននាំចូលពីក្រៅទេ ផ្តោតតែកាហ្វេរបស់ប្រជាកសិករជនជាតិដើមភាគតិចតែមួយមុខ ហើយលោកក៏គិតថាអ្វីដែលលោកខំធ្វើនឹងនោះប្រជាជនកម្ពុជាជួយគាំទ្រនូវកាហ្វេជារបស់ខ្មែរយើង។

ម៉្យាទៀងតហាងកាហ្វេ សន្តិភាព(Peace Coffee) ក៏មានគម្រោងចេញលក់ហ្វ្រេនឆាយក្នុងពេលអនាគតផងដែរ ហើយគ្រោងបើកដូចជាខេត្ត​ ត្បូងឃ្មុំ សៀមរាប មណ្ដលគិរី និងរាជធានីភ្នំពេញ ហើយបន្ថែមពីនេះលោកក៏ចង់កាហ្វេ សន្តិភាពមានរហូតដល់២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជាយើង ។

ជាចុងក្រោយលោកសំណូមពរថា​អ្វីដែលបង្កើតឡើងដែលជួយជនជាតិភាគតិចឬជនជាតិខ្មែរយើងដាំចង់ឲ្យប្រជាជនខ្មែរគាំទ្រនូវផលិតផលអ្វីដែលរបស់យើង។​ម្ចាស់ហាងរូបនេះបន្តថាលោកទទួលស្គាល់ កាហ្វេដែលនាំចូលពីក្រៅគឺល្អ ទោះបីស្រុកយើងមិនអាចដាំ អារ៉ាប៊ិបកាអត់បានមែន លោកនិងព្យាយាមដាំវាក្នុងឆ្នាំនេះ៕

អត្ថបទដោយ៖Sreang Chandy 

 

 

USNews Logo

RELATED ARTICLES