ការងារ២ដែលស្ត្រីមេផ្ទះ ក្រោយពេលទំនេរអាចចាប់ផ្តើម ព្រោះវាផ្ដល់ទាំងជំនាញនិងប្រាក់ចំណូល!

មានស្រ្តីៗជាច្រើនក្រោយពីពួកគាត់រៀបការហើយ មានអ្នកមួយចំនួនខ្លះក៏ចោះបង់ការងារមកធ្វើជាស្រ្តីមេផ្ទះ រៀបចំទុកដាក់ផ្ទះសំបែងមើលថែកូន។ ប៉ុន្តែក៏មានស្រ្តីមួយឯទៀតក្រោយពីរៀបការរួចក៏នៅបន្តធ្វើការឲ្យគេ ខ្លះទៀតក៏ចាប់របររកស៊ីទៅ។ 

បើតាម ​អ្នកគ្រប់គ្រងខាងគុណភាពផលិតផលនៅក្រុមហ៊ុន Cambodia Knitsនិយាយមានស្រ្ដីមេផ្ទះចំនួនជាង ៦០ នាក់មកហើយដែលទទួលបានការងារមួយដែលពួកគាត់មិនចាំបាច់ទៅត្រូវទៅធ្វើការដល់កន្លែងនោះទេ គឺពួកគាត់អាចឆ្លៀតពេលធ្វើវានៅពេលទំនេរពីការងារផ្ទះក៏បាន។ ព្រោះថាការងារក៏ដូចជាអាជីពដែលក្រុមហ៊ុន Cambodia Knits ផ្ដល់ជូនពួកគាត់គឺផលិតតុក្កតាដោយដៃសុទ្ធសាធ ដែលយើងអាចហៅថាសិប្បកម្ម(ការចាក់ជារូបតុក្កតាជាច្រើនម៉ូតច្រើនបែប ការច្នៃចេញជារូបសត្វផ្សេងៗនេះគឺច្នៃពីការចាក់អំបោះទាំងអស់)។

ដែលអាចរកចំណូល២០០ដុល្លារក្នុងមួយខែពីសិប្បកម្មការចាក់តុក្តតាពីអំបោះនេះផងដែរ។ហើយចំណូលរបស់ពួកគាត់នឹងកើនឡើង គឺអាស្រ័យលើការព្យាយាម របស់ពួកគាត់ កាលណាចាក់តុក្កតាបានច្រើនចំណូលក៏បានច្រើនទៅតាមនោះដែរ។ មិនត្រឹមតែអាចបានប្រាក់ចំណូលប៉ុណ្ណោះនោះទេ ពួកគេនឹងទទួលបានជំនាញមួយដ៏ល្អ ដែលអាចយកជំនាញនេះទៅចាប់ផ្ដើមមុខរបរផ្ទាល់ខ្លួនបានទៀតផង។

រីឯការងារមួយទៀតនោះ គឺ ការងារធ្វើគ្រឿងអលង្ការដែលធ្វើដោយដៃ ដែលភាគច្រើនជនជាតិបរទេសពេញនិយមពាក់ច្រើននោះ បើតាមស្ថាបនិក Khmer Creation បាននិយាយថា សប្បិកម្ម Khmer Creation នេះបានផ្តល់ឱកាសការងារជាច្រើនដល់ស្រ្តីមេផ្ទះ ហើយការងារនេះដែរ​ក៏អាចឆ្លៀតពេលទំនេរធ្វើបានផងដែរ៕

 

 

អត្ថបទ៖Sreang Chandy Franchise Writer

 

 

 

 

RELATED ARTICLES