អាន សុខអ៊ាង៖ឆ្លៀតពីរៀនធ្វើកូនជ្រូកលក់ រកចំណូលពី១០០ទៅ២០០ដុល្លារក្នុងមួយថ្ងែ

យុវ័ជនវ័យ២១រូបនេះឆ្នាំជាកូនអ្នកខេត្តបាត់ដំបង បានបន្តការសិក្សានៅសាកលវិទ្យាល័យន័រតុន សិក្សាផ្នែកស្ថាបត្យកម្មដោយខិតខំរៀនសូត្របណ្តើរ រកស៊ីបណ្តើរដោយគ្រាន់តែចាប់របរធ្វើកូនជ្រូកសន្សំលុយអាចរកចំណូលផ្គត់ផ្គង់ខ្លួនឯងនិងគ្រួសារ​ផងដែរ​។បានប្រាប់ដល់សារព័ត៌មានBusiness Cambodia ថា ដោយសារតែឃើញមុខរបរនេះសាមញ្ញ ដែលអ្នកដទៃគិតមិនតែយើងគិតឃើញក៏ចាប់យករបរនេះឡើងមក។

ដែលចាប់ផ្តើមធ្វើដំបូងឡើយដើមទុនត្រឹមតែ៤០០ដុល្លារប៉ុណ្ណោះពីការសន្សំធ្វើនំលក់នៅខេត្ត ហើយ​ចំពោះការធ្វើកូនជ្រូកនេះដែរគឺខ្ញុំចេះដោយខ្លួនឯង ក៏ព្រោះតែការចូលចិត្តកែច្នៃអ្វីប្លែកៗ។រីឯចំណូលបានពីការលក់ដំបូងគឺបានតែ៥ពាន់រៀលប៉ុណ្ណោះ តែចេះតស៊ូបន្តលក់រហូតដល់បានមួយអាទិត្យកើនបាន១០ម៉ឺនរៀលចាប់ពីពេលនិងក៏ចេះកើនឡើងច្រើនទៅៗបន្តបន្ទាប់ ក៏មានគំនិតចង់ជួរកូនឈ្មួលបាន២នាក់ ២នាក់ធ្វើអត់ទាន់ឡើងដល់៤រហូតលក់ដាច់ខ្លាំង ធ្វើអត់ទាន់ទៀតក៏ឡើង៨នាក់។

នៅពេលដែលលក់ដាច់ខ្លាំងនោះ ​ មានទីតាំងសាខានៅត្រើយម្ខាងឯណ្ណោះគឺចំណូលច្រើនខ្លាំងតែម្តង ដល់ពេលផ្លាស់ប្តូរទីតាំងមកព្រែកលៀបវិញចំណូលចាប់ទី១០០ដុល្លារទៅ២០០ដុល្លារប៉ុណ្ណោះ ទាំងចំណេញនិងចំណាយ។ បន្ថែមពីនេះ​បន្តថា ចំពោះម៉ូយមកកម្ម៉ង់ទាំងនៅក្នុងក្រុងនិងតាមបណ្តាលខេត្តមិនក្រោម១០០នាក់ទេ។

លើសពីនេះបើនិយាយពីការធ្វើកូនជ្រូកវិញ បុគ្គលិក១ម្នាក់អាចធ្វើកូនជ្រូកបាន៦០ទៅហើយអាជីវកម្មមួយនេះចាប់ផ្តើមមកគឺជួបផលវិបាកខ្លាំងដែរពីរឿងដើមទុនផង ទីកន្លែងផងតែលោកនៅតែប្រឹងប្រែងតស៊ូរហូត។ជាចុងកក្រោយនាពេលអនាគត យុវជនសុខអ៊ាង​ ចង់ពង្រីកឲ្យបានយ៉ាងតិច៣សាខាផងដែរ៕

អត្ថេបទ៖Sreang Chandy Franchise writer

RELATED ARTICLES