ម្ចាស់កសិដ្ធាន Moo Moo ចង់ក្លាយជាអ្នកផ្គត់ផ្គង់ទឹកដោះស្រស់ទាំងក្នុងស្រុក នឹងក្រៅស្រុកមុនគេនៅកម្ពុជា!

វាពិតជាអស្ចារ្យណាស់ដែលប្រទេសកម្ពុជាយើង មានកសិដ្ធានចិញ្ចឹមគោយកទឹកដោះដោយខ្លួនឯង នេះគឺជាសញ្ញាមួយដែរបញ្ចាក់ថាសេដ្ធកិច្ចទីផ្សារខ្មែរយើងនឹងរីកចម្រើន ហើយពេលដែលទីផ្សារក្នុងប្រទេសយើងមានការផ្គត់ផ្គង់ទឹកដោះគោស្រល់គ្រប់គ្រាន់ហើយ រីឯការនាំចូលផលិតផលទឹកដោះគោពីក្រៅប្រទេស នឹងមានការកាត់បន្ថយ។បើតាមរយ: លោក Kenneth Matthews ដែលជាម្ចាស់កសិដ្ធានចីញ្ចឹមគោយកទឹកដោះមានឈ្មោះថា​ Moo Moo Farms ដែលមានទីតាំងស្ថិតនៅ ភូមិអរិយក្សត្រ ឃុំល្វាឯម ខេត្តកណ្តាល ក្បែររាជធានីភ្នំពេញយើង។ ចង់ក្លាយជាអ្នកផ្គត់ផ្គង់ទឹកដោះស្រស់ទាំងក្នុងស្រុក នឹងក្រៅស្រុកមុនគេនៅកម្ពុជាយើងនេះ។

បានប្រាប់ដល់សារព័ត៌មានBusiness Cambodia ថា​មូលហេតុខ្ញុំមកចាប់ផ្តើមបើកកសិដ្ធានមួយនេះពីព្រោះ ដោយសង្កេតមើលការងារស្រុកខ្មែរនឹងដើម្បីជាឱកាសជួយដល់ប្រជាជនខ្មែរ ពេលនោះខ្ញុំក៏ចាប់អារម្មណ៍ទៅលើរឿងទឹកដោះ ដោយឃើញថានៅប្រទេសកម្ពុជាមិនទាន់មានកសិដ្ធាន​ចិញ្ចឹមគោយកទឹកដោះស្រល់ៗទើបរូបខ្ញុំសម្រេចចិត្តបើកកសិដ្ធាន Moo Moo Farms នេះឡើង។

ម្ចាស់កសិដ្ធានវ័យជាង៣០ឆ្នាំរូបនេះបន្តប្រាប់ទៀតថា​ហើយមូលហេតុមួយទៀតនោះគឺព្រោះចង់ឲ្យនៅកម្ពុជាយើងមានកសិដ្ធានចិញ្ចឹមគោយកទឹកដោះដោយខ្លួនឯង​ ដើម្បីកាត់បន្ថយការនាំចូលផលិតផលមកពីក្រៅប្រទេស​ លោកក៏មានអារម្មណ៍ថា​ស្រុកខ្មែរយើងមានការរីកចម្រើន ចឹងវាជាពេលវេលាដែលគួរមានកសិដ្ធានមួយជារបស់ខ្លួនឯង មួយវិញទៀតចង់ជួយដល់ខ្មែរឲ្យមានបច្ចេកទេស ដែលអាចឲ្យប្រជាជនខ្មែរ អាចយល់ដឹងពីអ្វីដែលប្លែកៗថ្មីៗអាចយកទៅអនុវត្តន៍បានដោយខ្លួនឯង ហើយក៏ចង់បង្កើនឱកាសការងារដល់ប្រជាជនខ្មែរដើម្បីមានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសារ។

ជាមួយគ្នាដែរ លោក Kenneth Matthews បានអះអាងថាចំពោះចក្ខុវិស័យនៅពេលក្នុងការផ្គត់ផ្គង់ទឹកដោះគោស្រល់នេះ​សម្រាប់កសិដ្ធានMoo Moo  ឥឡូវគឺយកចិត្តទុកដាក់ទៅលើស្រុកខ្មែរជាខ្លាំង អ្វីដែលសំខាន់ល្អបំផុតលោកចង់ផ្តល់ផលិតផលមួយដែលមានគុណភាពយ៉ាងខ្ពស់មានស្តង់ដារសម្រាប់ប្រជាជនខ្មែរ ដើម្បីជាមោទនភាពដល់ជនជាតិខ្មែរដែលមានកសិដ្ធានចិញ្ចឹមគោយកទឹកដោះ មានគុណភាពល្អជាងផលិតផលផ្សេងៗ​ ។

ម្ចាស់កសិដ្ធានMoo Moo រូបនេះបានលើកឡើងជាចុងក្រោយផងដែររយ:ពេល៣ឆ្នាំជាងហើយនៃការចាប់ផ្តើមអាជីវកម្មមួយនេះចំណែកក្នុងពេលបច្ចុប្បន្នក្នុងកសិដ្ធានលោក​មានបុគ្កលិកធ្វើការ៣០នាក់ ហើយMoo Moo Farms ក៏មានរទះដាក់លក់ចំនួន១០កន្លែងដែរតាមបណ្តាលខេត្តនិងនៅក្នុងក្រុង  លោក Kenneth Matthews បានបញ្ចាក់ថាក្នុងកសិដ្ធានគឺមានគោចំនួនជាង២០០ក្បាល និងកំពុងតែពង្រីកថែមទៀតដែរនៅចុងឆ្នាំ២០១៩ ប្រហែលជានាំគោចូល៣០០ក្បាលបន្ថែម។ហើយរយ:ពេលប៉ុន្មានឆ្នាំទៅមុខទៀតនឹងគ្រោងបន្ថែមរហូតដល់១០០០ក្បាលឯណ្ណោះដើម្បីបំពេញតម្រូវការទីផ្សារទាំងក្នុងស្រុកនឹងក្រៅស្រុកផងដែរ ៕គួរជម្រាបថា កសិដ្ធាន Moo Moo Farms មានទីតាំងស្ថិតនៅ ភូមិអរិយក្សត្រ ឃុំល្វាឯម ខេត្តកណ្តាល ដែលអាចទំនាក់ទំនងបានតាមរយ:លេខទូស័ព្ទ Tel: 096 824 16 74 , 098 978 410៕

អត្ថបទ៖Sreang Chandy Franchise Writer

Adtag for Mobile Grow:-
Online

RELATED ARTICLES