៤ខែដើមឆ្នាំ២០១៧ ការវិនិយោគលើវិស័យសំណង់នៅកម្ពុជាឡើងដល់ជាង៤ពាន់លានដុល្លារកើនជាង៤៣%

May 23, 2017

គិតត្រឹមរយៈពេល៤ខែដើមឆ្នាំ២០១៧នេះ កម្ពុជាបានបោះទុនវិនិយោគលើការសាងសង់ឡើងដល់ប្រមាណជាង៤,០២២,៦៥៨,០៤៣ ដុល្លារសហរដ្ឋអាមេរិក​ កើនប្រមាណ ៤៣,៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ក្រសួង ដែនដីនគររូបនីយកម្ម និងសំណង់។

យោងតាមការចុះបញ្ជីនៃការសាងសង់ បានបញ្ជាក់ថា លិខិតអនុញ្ញាតសាងសង់ចំនួន ១០២០ គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ៥,៦០៥,០០៧ ម៉ែត្រការ៉េ មានតម្លៃប្រមាណ៤,០២២,៦៥៨,០៤៣ ដុល្លារសហរដ្ឋអាមេរិក កើនឡើងប្រមាណ ៤៣,៣៧ភាគរយ។

គិតមកទល់រយៈពេល ០៤ខែ ឆ្នាំ២០១៧ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ នៅមានសុពលភាពចំនួន ១០១១ក្រុមហ៊ុន ក្នុងនោះមានដូចជា៖

១-ក្រុមហ៊ុនសិក្សាគម្រោងប្លង់មានចំនួន ៤១ក្រុមហ៊ុន

២- ក្រុមហ៊ុនសាងសង់ មានចំនួន ៩៧០ក្រុមហ៊ុន

គួររំលឹកថា នៅឆ្នាំ ២០១៦ការសាងសង់មានចំនួន ៧១២ គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ៥,៩៣១,៤៨៩ ម៉ែត្រការ៉េ មានតម្លៃប្រមាណ ២,៨០៥,៧៨០,២១៧ ដុល្លារសហរដ្ឋអាមេរិក ។

 

គួរឲ្យដឹងផងដែរថា គិតចាប់ពីឆ្នាំ ២០០០ ដល់ ០៤ខែ ឆ្នាំ២០១៧ ការបោះទុនវិនិយោគរបស់វិស័យឯកជនមកពីបរទេសមានចំនួន ១៨ប្រទេស មានចំនួន ៣០៤គម្រោង មានផ្ទៃក្រឡាសំណង់សរុប ១៣.២៣៨.១៧០ម៉ែត្រការ៉េ មានតម្លៃប៉ានស្មានទុនវិនិយោគសាងសង់ ៤.៥៣៩.៦០០.៩៦១ដុល្លារសហរដ្ឋអាមេរិក។
អត្ថបទដោយ៖ពេជ្រ ស្រីវណ្ណ

អីម៉ែល៖ sreyvann.businesscambodai@gmail.com

Facebook Comment