Business Cambodia      ព័ត៌មានថ្មីៗ     ចាប់ផ្តើមអាជីវកម្ម     ភាពជាអ្នកដឹកនាំ     បច្ចេកវិទ្យា     អចលនទ្រព្យ     ហិរញ្ញវត្ថុ     វិនិយោគ     កំពូលអ្នកលក់     អត្ថបទPR  ធ្លាប់តែលក់ឡានធូរថ្លៃៗ តែម្តងនេះ Toyota លក់ឡានមួយនេះបានជាង ២ លានដុល្លារ

ឡានស្ព័ររាងសង្ហារប្រចាំត្រកូលរបស់ Toyota គឺម៉ូឌែល Supra 2020 ត្រូវបានដាក់លក់ជាលើកដំបូងបានថ្លៃស្ទើរមិនគួរឲ្យជឿ រហូតដល់ ២.១ លានដុល្លារអាមេរិក ដែលលើសពីតម្លៃទូទៅរបស់ Supra 40 ដង ។

មូលហេតុតែមួយគត់ដែលធ្វើឲ្យឡាន Toyota នេះលក់បានថ្លៃយ៉ាងនេះ ដោយសារគេយកវាទៅដាក់ដេញថ្លៃក្នុងកម្មវិធីដេញថ្លៃប្រចាំឆ្នាំ Barrett-Jackson auction លើកទី ៤៦ នៅប្រទេសស្កត់ឡេន ដើម្បីបរិច្ចាគក្នុងកម្មវីធីសប្បុរសធម៌ពីរគឺ មួយបរិច្ចាគឲ្យសមាគមន៍បេះដូងអាមេរិក (American Heart Association ) និងមូលនិធិ the Bob Woodruff ។

អ្នកទិញឡានមួយនេះនឹងទទួលបានលេខសម្គាល់យានយន្ត ឬលេខ VIN ពិសេស “២០២០១” មានន័យថា​ អ្នកដែលចំណាយលុយ ២.១ លានដុល្លារនោះ ជាមនុស្សដំបូងដែលទទួលបាន Toyota Supra 2020 មុនគេ និងជាឡានគម្រូដំបូងសម្រាប់ការផលិតនាឆ្នាំ ២០២០ ។

អ្នកឈ្នះក្នុងការដេញថ្លៃយកឡាននេះ នឹងទទួលបានសំបុត្រ VIP ពី Toyota ទៅកម្មវិធីប្រណាំងឡាន NASCAR ផងដែរ នេះបើតាមការអះអាងពី អគ្គនាយករងផ្នែកលក់ប្រចាំអាមេរិកខាងជើងនៅក្នុងកម្មវិធីដេញថ្លៃកន្លងទៅនេះ ។

ត្រឡប់ទៅមើលតម្លៃឡាននេះវិញ ការពិតក៏វាមិនថ្លៃណាស់ណាទេ ខណៈដែល Toyota លក់វាចេញចាប់ពី ៥ ម៉ឺនដុល្លារប៉ុណ្ណោះ ប៉ុន្តែវាជាឡានស្ព័រដែលរចនាបែបកាលីប មានកម្លាំងម៉ាស៊ីនធំរហូតដល់ ៣៣៥ សេះ មាន ៨ លេខ និងស្ទុះលឿនស្ទើមិនគួរឲ្យពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេលត្រឹមតែ ៤.១ វិនាទីប៉ុណ្ណោះ ខណៈដែលឡានធម្មតាចំណាយពេលជាមធ្យមពី ៧ ទៅ ១០ វិនាទី ។

គួរបញ្ជាក់ថា Toyota Supra ជាឡានស្ព័រដែលយក Concept រចនាព័ណ៌ក្រហមទាំងផ្នែកខាងក្នុងនិងខាងក្រៅសម្រាប់ម៉ូឌែលស្តង់ដារ ហើយតាមការអះអាងពីព័ត៌មានបរទេសមួយចំនួនបញ្ជាក់ថាវាមិនមែនផលិតនៅជប៉ុនទេ ប៉ុន្តែវាផលិតនៅប្រទេសអូទ្រីស ប៉ែកអឺរ៉ុបឯណោះវិញ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES