មកដឹងអាថ៌កំបាំងដែលធ្វើឲ្យZhang Zetian ២៥ឆ្នាំនេះក្លាយជាមហាសេដ្ឋីស្រីវ័យក្មេងរបស់ប្រទេសចិន

ប្រហែលជាមនុស្សជាច្រើនទូទាំងពិភពលោក បានស្គាល់ពីមហាសេដ្ឋីវ័យក្មេងប្រចាំប្រទេសចិន គឺអ្នកនាង​Zhang Zetian បានកើតនៅថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ១៩៩៣ ក្នុងប្រទេសចិន ដែលត្រូវបានគេស្គាល់ផងដែរថាជាអ្នកជំនួញ និងអ្នកវិនិយោគចិន។ អ្នកនាង​ទទួលបានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញត្រឹមតែមួយយប់នៅលើអ៊ីនធើណេត ដោយការថតរូបកាន់ពែងទឹកដោះគោ ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត។ ដែលសព្វថ្ងៃនេះ អ្នកនាងត្រូវបានគេហៅថា នារីតែទឹកដោះគោ។

ទន្ទឹមនឹងភាពល្បីល្បាញនៅលើបណ្តាញសង្គម Zhang Zetian បានក្លាយជាមនុស្សម្នាក់ដែលត្រូវបានក្មេងៗស្រីៗចិនរាប់លាននាក់ច្រណែន និងចង់បានជីវិតដូចជារូបនាងដែរ ព្រោះនាងមិនត្រឹមតែមានរូបរាងស្អាតប៉ុណ្ណោះទេ នាងមានមនុស្សប្រុសតាមស្រលាញ់គ្រប់ទិសទីទៀតផង ជាពិសេសនាងគឺជានារីដែលមានប្រាជ្ញាឆ្លាតវៃថែមទៀត។

ទាក់ទងនិងការសិក្សា អ្នកនាងZhang នៅក្នុងឆ្នាំ២០១១ បានបញ្ចប់ថ្នាក់បញ្ញាបត្រនៅសាកលវិទ្យាល័យTsinghua Universityប្រទេសចិន។ ក្រៅពីនេះ អ្នកនាងក៏បានចេញទៅបន្តការសិក្សានៅក្រៅប្រទេស នៃសាកលវិទ្យាល័យ Barnard College ក្នុងទីក្រុង New York សហរដ្ឋអាមេរិក ជាទីកន្លែងមួយដែលនាងបានជួបជាមួយនឹងលោក Liu ។ហើយក្រោយពីបានទំនាក់ទំនងគ្នាអស់រយៈពេល៣ឆ្នាំ នារីរូបស្រស់សោភា Zhang បានសម្រេចចិត្តរៀបការជាមួយកំលោះជាអ្នកជំនួញម្នាក់ឈ្មោះ Liu Qiangdong ដែលជានាយកប្រតិបត្តិ និងជាស្ថាបនិកនៃវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដែលមានឈ្មោះថា JD.com ។

អាថ៌កំ​បាំងដែលធ្វើឲ្យបាន អ្នកនាងZhang បានក្លាយជាមហាសេដ្ឋីវ័យក្មេងប្រចាំប្រទេសចិន នោះ អ្នកនាងតែងតែដើរតាមគន្លងស្វាមីជានិច្ច ដែលជាមហាសេដ្ឋីលេខរៀងទី១៧៨ក្នុងចំណោមមហាសេដ្ឋីចិន៥០០នាក់ផងដែរនោះ។ Zhang បានចាប់ផ្តើមវិនិយោគផ្ទាល់ខ្លួន ក្រុមហ៊ុននោះមានឈ្មោះថា ​Bubs Australia ដែលជាម៉ាកដ៏មានប្រជាប្រិយភាព មួយក្នុងប្រទេសចិន ជាប្រភេទអាហារបំប៉នសម្រា​ប់កូនក្មេង។ដោយបច្ចុប្បន្ន Zhang មានទ្រព្យប្រមាណ ១១,៦ ពាន់លានដុល្លារអាមេរិក។

បើយោងតាមទស្សនាវដ្តីចិន New Fortune ដែលបានចុះផ្សាយកាលពីខែ ឧសភា ឆ្នាំ ២០១៧កន្លងទៅ Zhang គឺជាស្ត្រីដែលក្មេងជាងគេនៅក្នុងចំណោមបញ្ជីឈ្មោះអ្នកមានចិនចំនួន ៥០០នាក់។ Zhang និងប្តីអ្នកនាង Liu បានធ្វើការវិនិយោគជាមួយក្រុមហ៊ុន Uber China និងមានភាគហ៊ុនចំនួន ១៧,៣% នៃក្រុមហ៊ុនអាហារបំប៉នកូនក្មេង Bubs Australia ព្រមទាំងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។

គួរជម្រាបដែរថា​ មហាសេដ្ឋីវ័យក្មេង​២៥ឆ្នាំរូបនេះ ក៏ធ្លាប់បានជួបជាមួយយលោក មហាសេដ្ឋីBill Gates  ស្ថាបនិកក្រុមហ៊ុន Microsoft នៅក្នុងកម្មវិធីវេទិការប្រមូល មូលនិធិសាធារណៈរបស់JD. ដែលកាលនោះ​អ្នកនាងធ្វើជាតំណាងធំឲ្យក្រុមហ៊ុនJD នៅក្នុងសហរដ្ធអាមេរិក៕

អត្ថបទ៖Sreang Chandy 

 

 

 

 

 

 

USNews Logo
Online

RELATED ARTICLES