





ក្រោយពេលទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ១ ជាក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម ដែលហៅកាត់ថា RSE ពីសភាពាណិជ្ជកម្មអឺរ៉ុប កាលពីខែមិថុនាឆ្នាំ២០១៩ នៅក្នុងចំណាត់ថ្នាក់ក្រុមហ៊ុនធំៗរួចមក ក្រុមហ៊ុន Kulara Water ទើបទទួលបានពានរង្វាន់ AREA ឆ្នាំ២០២០ នៅក្នុងចំណាត់ថ្នាក់ “ការវិនិយោគទៅលើមនុស្ស”។
អូគូលែន៖ ក្រៅពីការផ្ដល់ផលល្អដល់សុខភាព អូគូលែនគឺជាជោគជ័យមួយដែលមានលក្ខណៈឧស្សាហកម្មផង ពាណិជ្ជកម្មផង និងមនុស្សផង។
កាលពីជាង១០ឆ្នាំមុនមកម្ល៉េះ ក្រុមការងារជនជាតិបារាំងនៃក្រុមហ៊ុន Kulara Water ដែលជាក្រុមហ៊ុនមេធ្លាប់ទទួលបានជោគជ័យក្នុងការផលិតទឹករ៉ែម៉ាក “La Vie” នៅប្រទេសវៀតណាម បានស្វែងរកឃើញនៅជើងភ្នំគូលែនដ៏ល្បីឈ្មោះ នូវប្រភពទឹករ៉ែធម្មជាតិថ្មីមួយទៀត ដែលមានគុណភាពល្អឯកយ៉ាងពិសេស។ ចាប់ផ្ដើមផលិតនិងចែកចាយនៅលើទីផ្សារនៅឆ្នាំ២០១៣ អូគូលែនបានក្លាយទៅជាទឹករ៉ែធម្មជាតិលេខ១នៅកម្ពុជា និងមានឈ្មោះល្បីនៅក្នុងស្រុក ក្នុងចំណោមម៉ាកទឹកល្បីៗអន្តរជាតិដូចជា Evian, Vittel ឬក៏ Volvic ជាដើម។
យុទ្ធសាស្រ្ដក្រុមហ៊ុនដែលកសាងឡើងដោយឈរលើតម្លៃនៃឧត្តមភាព ភាតរភាពនិងការចែករំលែក ប្រភពដើមនិងគុណភាពនៃប្រភពធម្មជាតិ កើតឡើងនៅជើងភ្នំគូលែន (ភ្នំជាទីសក្ការៈនៃព្រះរាជាណាចក្រកម្ពុជា និងជាទីកំណើតនៃអរិយធម៌ខ្មែរ) គឺជាហេតុផលនៃជោគជ័យរបស់ម៉ាកទឹករ៉ែធម្មជាតិមួយ ដែលបច្ចុប្បន្ននេះ នាំមុខគេនៅលើទីផ្សារ។ ភាពរីកចម្រើនជាប្រចាំរបស់ក្រុមហ៊ុន Kulara Water បានធ្វើឲ្យមនុស្សជាង ១៦០នាក់ មានការងារធ្វើ ប្រកបដោយនិរន្តរភាព គឺជាការងារផ្ទាល់ និងជាការងារប្រយោលនៅកម្ពុជា។ នេះគឺជាការថ្លែងប្រកបដោយក្ដីរីករាយរបស់លោកបណ្ឌិត Jacques Marcille អគ្គនាយកក្រុមហ៊ុន Kulara Water ដែលមានសេចក្ដីរីករាយចំពោះជោគជ័យនេះ ទាំងផ្នែកឧស្សាហកម្មផង ពាណិជ្ជកម្មផង និងធនធានមនុស្សផង។
គោលនយោបាយជាក្រុមហ៊ុនមានទំនួលខុសត្រូវសង្គមដ៏គម្រូ បច្ចុប្បន្ននេះ ត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ
រាល់ការប្ដេជ្ញារបស់ក្រុមហ៊ុន Kulara Water ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ត្រូវបានទទួលស្គាល់ តាមរយៈរង្វាន់លើកទឹកចិត្តលើកទី១នៅឆ្នាំ២០១៩ ផ្ដល់ជូនដោយគណៈមេប្រយោគនៃពានរង្វាន់ក្រុមហ៊ុនមានទំនួលខុសត្រូវសង្គមរបស់សភាពាណិជ្ជកម្មអឺរ៉ុប ក្រោមសហអធិបតីយភាពរបស់ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Gorge Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា។ តាមរយៈពានរង្វាន់នេះ គណៈមេប្រយោគបានផ្ដល់កិត្តិយសទទួលស្គាល់លើយុទ្ធសាស្រ្តក្រុមហ៊ុនល្អឯកមួយរបស់ក្រុមហ៊ុន Kulara Water ព្រមទាំងលើប្រសិទ្ធភាពនៃវិធីសាស្រ្តរួមរបស់ក្រុមហ៊ុន ដែលផ្សារភ្ជាប់គុណវុឌ្ឍិ និងសមធម៌។
អស់រយៈពេលជាងមួយឆ្នាំគត់ បន្ទាប់ពីទទួលបានពានរង្វាន់លើកទីមួយនេះ ក្រុមហ៊ុន Kulara Water បានលេចធ្លោជាថ្មីម្ដងទៀត ដោយទទួលបានពានរង្វាន់ជាក្រុមហ៊ុនមានទំនួលខុសត្រូវនៅអាស៊ី ក្នុងចំណោមបណ្ដាក្រុមហ៊ុនជាង១០០មកពីបណ្ដាប្រទេសចំនួនជាង២០នៅអាស៊ី ដែលមានវត្តមានចូលរួមក្នុងការប្រកួតប្រជែងនេះ។ មានតែក្រុមហ៊ុនខ្មែរពីរប៉ុណ្ណោះ ដែលបានទទួលពានរង្វាន់នៅក្នុងការប្រកួតប្រជែងពានរង្វាន់ AREA លើកទី១០នេះ នោះគឺក្រុមហ៊ុន Smart Axiata នៅក្នុងចំណាត់ថា្នក់ Social Empowerment មានន័យថា ពង្រឹងសង្គម និង ក្រុមហ៊ុន Kulara Water នៅក្នុងចំណាត់ថា្នក់ Investment in People មានន័យថា ការវិនិយោគទៅលើមនុស្ស។
ដើមឈើចំនួន៤៣០០០ដើម ត្រូវបានដាំតាំងពីឆ្នាំ ២០១៨មក
ការប្តេជ្ញារបស់ក្រុមហ៊ុន Kulara Water ក្ដោបរួមនូវសសរស្ដម្ភសំខាន់ៗចំនួនបីនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ពោលគឺសសរស្ដម្ភសេដ្ឋកិច្ច សង្គម និងបរិស្ថាន ហើយនៅក្នុងការអនុវត្តប្រចាំថ្ងៃ បានបំបែកចេញដោយឈរលើគោលការណ៍ដឹកនាំជាច្រើន ក្នុងនោះមានគុណភាពនិងនិវានុវត្តភាព ការការពារធនធាននិងបរិស្ថាន ភាពសម្បូរបែបនិងបរិយាប័ន្នភាព គោលនយោបាយដ៏ត្រឹមត្រូវនៃផ្ដល់ប្រាក់កម្រៃ នៃការអភិវឌ្ឍនសមត្ថភាព និងការទទួលស្គាល់លើសមត្ថភាពបុគ្គលិក។ ម៉្យាងវិញទៀត ក្រុមហ៊ុន Kulara Water ខិតខំបំពេញកាតព្វកិច្ចទំនួលខុសត្រូវសង្គមរបស់ខ្លួន តាមរយៈកម្មវិធីប្រកបដោយមហិច្ឆិតាមួយក្នុងការដាំដើមឈើឡើងវិញ តាំងពីលើភ្នំរហូតដល់ជើងភ្នំគូលែន និងសំដៅទៅការពារភាពបរិសុទ្ធពីធម្មជាតិនៃប្រភពទឹកនៅភ្នំគូលែននេះ កុំឲ្យមានការឆ្លងគ្រប់ទម្រង់ជាយថាហេតុ។ គម្រោងដាំដើមឈើដែលផ្ដួចផ្ដើមគំនិតឡើងនៅឆ្នាំ២០១៨ គ្រោងនឹងដាំឡើងវិញនូវពូជដើមឈើដែលអាចនឹងឈានទៅរកការផុតពូជជាង៣០ប្រភេទនៅកម្ពុជា។ រហូតមកដល់ពេលនេះ ដើមឈើចំនួន៤៣០០០ដើម ត្រូវបានដាំរួចហើយក្នុងនោះ មានចំនួនប្រមាណជា៨០០០ដើម ត្រូវបានដាំនៅក្នុងផ្ទៃដី៤០ហិចតា ដែលជាដីកម្មសិទ្ធិរបស់ក្រុមហ៊ុន Kulara Water ។ ដោយសារភាពជាដៃគូដ៏សំខាន់មួយជាមួយ មូលនិធិបុរាណវិទ្យានិងការអភិវឌ្ឍន ដែលហៅកាត់ថា ADF កម្មវិធីនេះក៏មានបញ្ចូលផងដែរនូវការងារបំផុសបំផុលឲ្យយុវជនជំនាន់ថ្មីយល់ដឹងពីការការពារប្រភពធនធានធម្មជាតិនិងជីវៈចម្រុះ។ សាលាបឋមសិក្សាចំនួនបីកន្លែងនៅលើភ្នំគូលែន និងសិស្សានុសិស្សជាង៤០០នាក់បានចូលរួមដោយផ្ទាល់ ដើម្បីផ្ដល់ផលដោយផ្ទាល់ដល់អ្នកភូមិចំនួនជាង២១០០នាក់ និង៤៣០គ្រួសារ។
យល់ដឹងបន្ថែមទៀតអំពីការប្ដេជ្ញារបស់ក្រុមហ៊ុន Kulara Water ចំពោះកម្មវិធីទំនួលខុសត្រូសង្គមការអភិវឌ្ឍសហគមន៍និងការពង្រឹងសង្គម។https://www.facebook.com/watch/?v=639638853334269&extid=W4GAWtpwbI6YRpJa
ទំនាក់ទំនងសារពត៌មាន៖ លោក Chheng Nimith លេខទូរសព្ទ +៨៥៥(០)១១ ៦៤៨ ១៧៤ [email protected]