អ្នកជំនាញអចលនទ្រព្យ បង្ហាញនិន្នាការអចលនទ្រព្យកម្ពុជា ឆ្នាំ២០១៧-២០១៨

January 16, 2017

បន្ទាប់ពី ឈ្នះឆ្នោតជាប់ជា​​ ប្រធានសមាគម អ្នកវាយតម្លៃអចលនទ្រព្យ (CVEA) ក្នុងអាណត្តិទី២របស់លោក  លោក គីម ហ៊ាង ដែលជាអគ្គនាយកក្រុមហ៊ុន​ Khmer Real Estate ផងដែរនោះ បានបង្ហាញទស្សនៈ ជុំវិញវិស័យអចលនទ្រព្យកម្ពុជា នាចន្លោះឆ្នាំ ២០១៧២០១៨

ក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក គីមហ៊ាង បានលើកឡើងថា កំឡុងឆ្នាំ ២០១៤២០១៥ការសាងសង់លំនៅឋានគឺផ្ដោតលើអ្នកមានចំណូលមធ្យមឡើងទៅ។ តែយ៉ាងណាមិញ កំឡុងឆ្នាំ ២០១៧២០១៨នេះ និន្នាការសាងសង់លំនៅឋានគឺងាកមកផ្គត់ផ្គង អ្នកមានកម្រិតចំណូលទាប និងមធ្យម

ជាក់ស្ដែង គម្រោងលំនៅឋានសម្រាប់អ្នកចំណូលទាបនិងមធ្យម​​ របស់ ក្រុមហ៊ុន លោក ឧកញ៉ា សៀ ឬទ្ធី គឺក្រុមហ៊ុន ​WorldBridge Land មានតម្លៃចាប់ ២០០០០ ដល់ ២៥០០០ដុល្លារអាមេរិក។

ក្រៅពីនេះ អ្នកជំនាញអចលនទ្រព្យរូបនេះ បានសង្កេតឃើញថា ក្រុមហ៊ុនសាងសងផ្ទះបុរី មិនសូវមានការសាងសង់សម្រាប់តម្លៃចន្លោះពី៨ទៅ ១០ម៉ឺនដុល្លារឡើយ ពោលគឺក្រុមហ៊ុនសាងសង់លំនៅឋានភាគច្រើនងាកទៅរកការសាងសង់លំនៅឋាន ចាប់ពី ២ម៉ឺនដុល្លារអាមេរិកឡើងទៅ។

លោកក៏បានបញ្ជាក់ថា ទីផ្សារកំពុងដើរទៅរកការផ្គត់ផ្គង់លំនៅឋាន ជាប្រភេទផ្ទះល្វែង ដែលមានតម្លៃក្រោម ២ម៉ឺនដុល្លារ ខណៈតម្លៃទីផ្សារខុនដូ ដែលកំពុងដើររាល់ថ្ងៃគឺមួយបន្ទប់គេង មានតម្លៃប្រហែល៤ម៉ឺន ហើយសម្រាប់២បន្ទប់គេងមានតម្លៃប្រហែល ៧ម៉ឺនដុល្លារអាមេរិក។

ប្រសិនបើលោកអ្នកចង់ដឹងពីនិន្នាការ អចលនទ្រព្យកម្ពុជា ឆ្នាំ ២០១៧២០១៨ សូមអានទស្សនាវដ្តី Business Cambodia លេខ ៤១ ចេញផ្សាយ ខែ មករា ឆ្នាំ ២០១៧។ ទំនាក់ទំនង លេខទូរស័ព្ទ 092 57 58 23

អត្ថបទដោយ៖ Business Cambodia

Facebook Comment