រដ្ឋបាលរាជធានីភ្នំពេញបានតម្លើងកាមេរ៉ាចំនួន៦០០កន្លែងដើម្បីតាមដានបទល្មើស

January 12, 2017

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានតម្លើងកាមេរ៉ាចំនួន ៦០០កន្លែង តាម​ដងផ្លូវនិងទីសាធារណ: ដើម្បីគ្រប់គ្រង​និងតាមដាន​បទល្មើស​ផ្សេងៗ​ក្នុង​រាជ​​ធានីភ្នំពេញ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករដ្ឋមន្ទីរសាធារណការ និង​ដឹកជញ្ជូនរាជធានីភ្នំពេញ។

ដោយមើលឃើញពីការអភិវឌ្ឍន៍ទំាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ដើម្បីការ​ពារ​សណ្ឋាធ្នាប់សាធារណៈ និងការកាត់​បន្ថយការ​កក់ស្ទះចរាចរណ៍​ក្នុងរាជ​ធានី​ភ្នំពេញ រដ្ឋបាលរាជធានីបានខិតខំប្រឹងប្រែងជួលជុលផ្លូវ កសាងផ្លូវថ្មី ស្ពាន​អាកាស និងការបំពាក់ការមេរ៉ាសុវត្ថិភាពតាមដងផ្លូវជាដើម។

ដោយឡែកនៅតាមទីតាំងភ្លើងស្តុបក៏មានកាមេរ៉ាចំនួន ២៦កន្លែងផ្សេង​ទៀត​សម្រាប់​ត្រួតពិនិត្យនិងបព្ជារចរាចរមិនឲ្យកក់ស្ទះ។

សូមជម្រាបថា កាមេរ៉ាសុវត្ថិភាពនេះវា​ជាចំណុចវិវត្តន៍ថ្មីមួយ​ក្នុងការ​គ្រប់​គ្រង​សណ្ឋា​ធ្នាប់សាលារាជធានីភ្នំពេញ ដើម្បីធ្វើឲ្យតំបន់​ពាណិជ្ជកម្មមួយ​នេះគ្មាន​បទ​ល្មើស​ផ្សេងៗកើតឡើង និងធានាសុខសុវត្ថិភាពរបស់ពលរដ្ឋក្នុងក្រុងភ្នំពេញ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

Facebook Comment