The Bridge អគារភ្លោះកម្ពស់៤៥ជាន់ សាងសង់ដល់ជាន់ទី ៤៥ហើយ!

January 11, 2017

គម្រោងអគារភ្លោះ​ The Bridgeដែលជាគម្រោងអគារអាផាតមិនស្នាក់នៅដែល​បាន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់ ៣០០,០០០,០០០​ដុល្លារ​អាមេរិក​ស្ថិតនៅចំកណ្ដាលតំបន់កោះពេជ្រ ខណះនេះក្រុមហ៊ុនបានសាងសង់ទៅដល់ចំណុចកំពូលកម្ពស់៤៥ជាន់ហើយ។

អគារ The Bridge មាន​អគារពីរប្រភេទផ្សេងគ្នា មានដូចជាអគារខុនដូ និង អគារអាផាតមិន សូហូ (SoHo) ។ ក្នុងនោះ អគារខុនដូមានបន្ទប់ស្នាក់នៅសរុប ៧៣៣​យូនីត ដោយមានចាប់ពីបន្ទប់គ្រែដេក ១ គ្រែដេក ២ និងគ្រែ ៣ ដែលអគារ សូហូ មាន​ ៩៦៣យូនីត។ ចំពោះនៅក្នុងអគារ មានដូចជា ផ្សារទំនើបកម្ពស់៤ជាន់ និងមានខុនដូដែលមានប្រមាណ៨០០យូនីត ការិយាល័យនិង Home Office ចំនួន៩០០ប្លុក៕

លោកឧកញ៉ាសៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន World Bridge Landបានឲ្យដឹង​នៅក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី១០ មករា ឆ្នាំ២០១៧ថា គម្រោងThe Bridgeបាន​សាងសង់ដល់ចំណុចកំពូលពោលគឺសង់ដល់ជាន់ទី៤៥ហើយ ហើយគ្រោងនឹងបញ្ចាប់រួចរាល់ជាស្ថា​ពរនៅឆ្នាំ២០១៨ខាងមុខនេះ។

លោកបានឲ្យដឹងទៀតផងដែរថា ​គម្រោង​នេះ​បាន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់ ៣០០ ​លាន​ដុល្លារ​អាមេរិក​ដោយ​វិនិយោគិន​ក្នុង​ស្រុក​សហការ​​ជាមួយ​អ្នក​អភិវឌ្ឍន៍​មកពី​សិង្ហបុរី​។​

គួរបញ្ជាក់ផងដែរថា  The Bridge ជាអគារអាផាតមិន ដែលមានម្ពស់ ៤៥ជាន់សាងសង់នៅលើផ្ទៃដី ទំហំ ១ ហិចតា ស្ថិតនៅក្បែរស្ថានទូត អូស្រ្តាលី តាមបណ្តោយផ្លូវទន្លេបាសាក់ ដែលជាការបណ្តាក់ទុនរួមគ្នារវាង ក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី Oxley Holdings Limited ជាមួយ នឹងក្រុមហ៊ុន World Bridge Land Co., Ltd របស់អ្នកវិនិយោគកម្ពុជា។

អត្ថបទដោយ៖ពេជ្រ ស្រីវណ្ណ

 

 

Facebook Comment