ធនាគារជាតិ ដាក់ឲ្យដេញថ្លៃប្រាក់ ៤០ពាន់លានរៀល បង្កើនការប្រើប្រាស់ប្រាក់រៀលខ្មែរ

January 11, 2017

ធនាគារជាតិនៃ​កម្ពុជា ដាក់ឲ្យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដេញថ្លៃសាច់ប្រាក់​រៀលជាលើកទី ដែលទឹកប្រាក់​ដាក់ឲ្យដេញថ្លៃ​មានចំនួន ៤០ពាន់លានរៀល។

ការដេញថ្លៃសាច់ប្រាក់រៀលលើកទី៤ នឹងធ្វើឡើងនៅថ្ងទី ១៧ ខែមករា ឆ្នាំ ២០១៧នេះ ហើយការដេញថ្លៃ​នេះ គឺ​ស្ថិតក្នុង​ប្រតិបត្តិ​ការផ្ដល់​សន្ទនីយ​ភាព​ដោយមាន​ការធានា (LPCO) ដើម្បី​បង្កើន​ការប្រើប្រាស់​ប្រាក់រៀល និង​ផ្ដល់​កម្ចី​ប្រាក់រៀល​ជាមួយ​អត្រា​ការប្រាក់​សមរម្យ​។

លើសពីនេះ ការដាក់ឲ្យដេញថ្លៃប្រាក់រៀលរបស់ធនាគារជាតិនេះ ជារឿងល្អ ពីព្រោះគ្រឹះស្ថាន មីក្រូហិរញ្ញនានានៅកម្ពុជា តែងតែបានចូលរួមក្នុងការធ្វើប្រតិបត្តិការជាប្រាក់រៀលផងដែរដែលញ៉ាំងឲ្យ ការប្រើប្រាស់ប្រាក់រៀលខ្មែរកាន់តែច្រើនឡើងថែមទៀត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម គ្រឹះស្ថានធានគារ និងគ្រឹះស្ថានមីក្រីហិរញ្ញវត្ថទាំងអស់មេត្តាជ្រាបដឹងណឹង​ និងត្រៀមខ្លួនចូលរួមដេញថ្លៃប្រាក់រៀលទៅតាមកាលបរិច្ឆេទ ដើម្បីជួយលើកស្ទួយការ ប្រើប្រាស់ប្រាក់រៀលខ្មែររបស់យើង៕

អត្ថបទដោយ៖ ហុង

 

 

Facebook Comment