TODAY ISP សេវាអ៊ិនធើណេតល្បឿនលឿនក្រោមដីមានវត្តមាន នៅក្រុងតាខ្មៅហើយ

January 10, 2017

ក្រុមហ៊ុន TODAY ISP គឺជាគម្រោងអ៊ិនធើណែតល្បឿនលឿន 9Mbps, 12Mbps និង 15Mbps​បាន​ពង្រីក​​បណ្តាញរបស់ខ្លួនមកដល់ក្រុងតាខ្មៅហើយ។

យោងទៅតាមការចុះផ្សាយរបស់ក្រុមហ៊ុនអ៊ិនធើណែត TODAY ISPបានឲ្យដឹងថា គម្រោង​អ៊ិនធើណែតល្បឿនលឿនក្រោមដីបានមកដល់ក្រុងតាខ្មៅហើយ ដើម្បីផ្តល់នូវភាពងាយស្រួលដល់​អតិថិជនរបស់ខ្លួន។

នេះជាការឆ្លើយតបរបស់ក្រុមហ៊ុនទៅនឹងតម្រូវការនៃ ម្ចាស់អាជីវកម្មនានា ក៏ដូចជាអ្នកប្រើប្រាស់តាមគេហដ្ឋាន មានឱកាសទទួលយកសេវាម្មអ៊ិនធឺណិតថ្មី ដែលមានគុណ​តម្លៃ​ពិតប្រាកដ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុននឹងមានកាបញ្ចុះតម្លៃ៥០ភាគរយសម្រាប់អតិថិជនក្រុងតាខ្មៅ១០នាក់ដំបូង​ដែលចុះឈ្មោះប្រើប្រាស់។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន នឹងបើកឲ្យមានការបោះឆ្នោតជាពិសេស ដើម្បីស្វែងរកសាលា នៅក្រុងតាខ្មៅផ្ទាល់ ក្នុងការទទួលយកអ៊ិនធឺណិតឥតគិតថ្លៃពីក្រុមហ៊ុន TODAY ISP នៅពាក់កណ្តាលខែមករានេះ។

ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់៖ 087215577 ឬ 023215577 ឬចូលទៅក្នុងវិបសាយផ្ទាល់ www.today.com.kh៕

អត្ថបទដោយ៖ពេជ្រ ស្រីវណ្ណ

Facebook Comment