Tim Cook៖ មកដល់ក្រោយគេ មិនសំខាន់ អ្វីដែលសំខាន់ គឺត្រូវធ្វើឲ្យល្អដាច់គេ

January 9, 2017

លោក Tim Cook លោកអ្នកប្រាកដជាស្គាល់ហើយ លោកជានាយកប្រតិបត្តិនៃ​ ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុន បច្ចេកវិទ្យា ដែលបានផលិតទូរស័ព្ទស្មាតហ្វូតដ៏មានប្រជាប្រិយភាព​ ទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ។

ឡើងថ្លែងសន្ទរថា នៅក្នុងកម្មវិធី Utah Tech Tour កាលពីពេលថ្មីៗនេះ លោក​ Tim Cook បានលើកឡើងនូវឃ្លាមួយថា “ មកដល់ក្រោយគេមិនជាបញ្ហានោះទេ តែអ្វីដែលអ្នកត្រូវធ្វើគឺត្រូវតែឲ្យបានល្អដាច់គេ”។

ការលើកឡើងរបស់លោក ក្នុងន័យនេះ លោកចង់សំដៅទៅលើក្រុមហ៊ុនរបស់ លោកគឺ ក្រុម Apple ដែលក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ បានបញ្ចេញនូវផលិតផលល្បីៗ មិនបានមុន​គេបង្អស់នោះទេ តែក្រុមហ៊ុននេះអាចធ្វើឲ្យផលិតផលរបស់ខ្លួនមានភាពលេចធ្លោជាងគេ។

លោកបានបន្តទៀតថា​  ចំពោះផលិតផលមួយចំនួន របស់ Apple ដូចជា ឧបករណ៍ចាកតន្រ្តី(Music Player) ទូរស័ព្ទស្មាតហ្វូន នឹង​ Tablet ជាដើម ដែលលផលិតផលទាំងនេះក្រុមហ៊ុន Apple មិនបានផលិតបានមុនគេដើម្បីចែកចាយទៅលើទីផ្សារនោះទេ តែទោះបីជាយ៉ាងនេះក៏ដោយក៏ Apple អាចដណ្ដើមទីផ្សារពីក្រុមហ៊ុនផ្សេងៗបាន ពីព្រោះថ្វីត្បិតតែ ចេញក្រោយគេ ក៏ពិតមែនតែ ផលិតផលរបស់ Apple មានគុណភាពល្អ។

ក្នុងនាម លោកជាសហគ្រិនជោគជ័យ លោក Tim Cook បានដ្ដល់ដំបូន្មាន ទៅដល់យុវជនជំនាន់ក្រោយដោយលោក លើកឡើងថា បើចាប់ដផ្ដើមអាជីវកម្ម សូមជ្រើសរើសយកតែមួយបាន ហើយត្រូវធ្វើឲ្យអាជីវកម្មនោះមានការអភិវឌ្ឍន៍ទៅមុខជានិច្ច។

លោកក៏បានបន្ថែមទៀតថា សូមកុំខ្វល់ទោះ ជាអាជីវកម្ម របស់លោកអ្នកមកដល់ក្រោយគេក៏ដោយ វាមិនមែនជាបញ្ហាសម្រាប់អ្នកនោះទេ អ្វីដែលលោកអ្នកត្រូវធ្វើគឺត្រូវចេះកែច្នៃយ៉ាងណាផលិតផលឬអាជីវកម្មរបស់លោកមានភាពលេចធ្លោខាងគុណភាពនោះទើបអាចប្រកូតប្រជែងជមួយគេក្នុងទីផ្សារបាន៕

អត្ថបទដោយ៖ ហុង

 

Facebook Comment