វៀតណាម គ្រោងនាំចេញអាហារសមុទ្រ ជាង៧ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំនេះ

January 9, 2017

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីជលផលនៃប្រទេសវៀតណាម បានបង្ហាញពីផែនការប្រចាំឆ្នាំ ក្នុងការនាំចេញអាហារសមុទ្រទៅកាន់ទីផ្សារអន្តរជាតិឲ្យបាន ៧.១ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៧នេះ។

លោក Vũu ​Văn Tám អនុរដ្ឋមន្ត្រី កសិកម្ម និងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា វិស័យជលផលនៅក្នុងប្រទេសវៀតណាម កំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលជាហេតុធ្វើឲ្យវៀតណាមដាក់គោលដៅ ពង្រីកការនាំចេញអាហារសមុទ្របន្ថែមទៀតនៅក្នុងឆ្នាំ ២០១៧នេះ ឲ្យបាន ៦.៨៥លានតោន ក្នុងនោះ ៣.០៥លានតោន ទទួលបានពីការនេសាទ ហើយ ៣.៨លានតោន ទទួលបានពីវាវីប្បកម្មនៅក្នុងប្រទេស។​

លោកបានបន្ថែមថា បច្ចុប្បន្នវៀតណាម មានផ្ទៃដីប្រមាណ ៧០០,០០០ហិចតា ដែលប្រើប្រាស់ដើម្បីចិញ្ចឹមបង្គារ និងការពារការឆ្លងជំងីផ្សេងៗផងដែរ ហើយដើម្បីឲ្យផែនការនេះសម្រេចបានជោគជ័យ ក្រសួង នឹងចូលរួមក្នុងការជំរុញទំហំនៃការនាំចេញឲ្យបានកាន់តែធំបន្ថែមទៀត។​

យោងតាមរបាយការណ៍បានបង្ហាញថា កាលពីឆ្នាំ ២០១៦ ប្រទេសវៀតណាមបាននាំចេញផលិតផលអាហារសមុទ្របានប្រមាណ ៦.៧លានតោន ដែលគិតជាទឹកប្រមាណ ៧ពាន់លានដុល្លារអាមេរិក៕

អត្ថបទដោយ៖ HUA

 

Facebook Comment

Related Articles