ដំបូន្មានបីដើម្បីលក់ផ្ទះដាច់លឿន

January 8, 2017

លោកសេដ្ឋីអាមេរិច Warren Buffet បានលើកទ្បើងថា ចង់ជោគជ័យក្នុងជំនួញ ឬអចលនទ្រព្យក្តី លោកអ្នកត្រូវទិញនៅពេល ដែលគេចង់លក់ ហើយត្រូវលក់នៅពេលដែលគេចង់ទិញ។ ទោះយ៉ាងណា ដើម្បីជួយលក់ផ្ទះអ្នកបានលឿន តិចនិចមួយនេះមិនទាន់គ្រប់គ្រាន់ទេ។ ពាណិជ្ជកម្មកម្ពុជា សូមណែនាំដំបូន្មានបី ដើម្បីជួយលោកអ្នកលក់ផ្ទះដាច់ បានលឿន។

1. តុបតែងផ្ទះឲ្យត្រូវមុននឹងដាក់ស្លាកលក់
ផ្ទះស្អាត និងមានគ្រឿងបរិក្ខាគ្រប់គ្រាន់ ល្អនឹងធ្វើឲ្យផ្ទះរបស់លោកអ្នក មានការទាក់ទាញខ្ពស់។ ជាទូទៅផ្ទះនៅកម្ពុជាមិនសូវមាន សួនទេ ដូចនេះ បើផ្ទះអ្នកមានសួនស្អាតនោះ នឹងជំរុញផ្ទះលោកអ្នកឲ្យដាច់លឿន។ លោកអ្នកគួរគិតថា តើផ្ទះលោកអ្នកជាផ្ទះសម្រាប់នរណាស្នាក់នៅ? បើសម្រាប់អ្នកធ្វើការ នោះគួរតុបតែងឲ្យត្រូវនឹងចិត្តរបស់ពួកគាត់។
2. បង្ហាញនូវចំណុចខ្លាំងរបស់ផ្ទះ
ចំណុចខ្លាំងដែលអ្នកគួរបង្ហាញ គឺអនាគតនៃការទ្បើងថ្លៃរបស់ផ្ទះនោះ។ ដូចនេះគួរប្រមូលពត៌មានឲ្យមានច្រើន ដូចជាគម្រោងផ្សារទំនើប សាលារៀនធំៗ និងគម្រោងអតិវឌ្ឍន៍ផ្សេងៗទៀត។ បើផ្ទះអ្នកមានគម្រោងធ្វើផ្លូវកៅស៊ូ ឬបេតុង នោះលោកអ្នកគួរចាំ ពេលបើកការដ្ឋានចាំចាប់ផ្តើមលក់។
3. រកអ្នកជួលមុនអ្នកដាក់ផ្ទះលក់
បើចៃដន្យលោកអ្នកអាចរកអ្នកជួលបានថ្លៃ នោះវានឹងជួយឲ្យផ្ទះរបស់អ្នក កាន់តែមានតម្លៃ។ ប៉ុន្តែលោកអ្នក គួរកំុយកកិច្ចសន្យាជួលលើសពី១ឆ្នាំ ដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកទិញផ្ទះក្នុងការយកផ្ទះនោះទៅប្រើបន្ត។

ពាណិជ្ជកម្មកម្ពុជា នឹងលើកយកនូវគំនិតកល្អជាច្រើនទៀត ដើម្បីលោកអ្នកអាចយកមកប្រើ ដើម្បីលោកអ្នកជោគជ័យ ក្នុងមុខរបរ អចលនទ្រព្យ។ ចុងក្រោយ មុននឹងទិញ មុននឹងលក់ សូមធ្វើការស្រាវជ្រាវឲ្យបានច្រើន៕
អត្ថបទដោយ៖ David
Samuel@business-cambodia.com

Facebook Comment