Henry Ford ៖ ពីក្មេងបោះបង់ការសិក្សារ ទៅសេដ្ឋីទ្បាន Ford

January 8, 2017

លោកអ្នកដែលបានកំពុងតែជិះទ្បាន Ford ប្រហែលជាធ្លាប់បាន សរសើរ ពីស្ថាបនិកទ្បាននេះ ដែលបានធ្វើឲ្យទ្បានមួយនេះមានវត្តមានជាង ៩០ឆ្នាំហើយនៅលើទីផ្សារ។ Ford ក៏ជារថយន្ត ដែលកំពុងពេញនិយម មួយផងដែរ នៅកម្ពុជានិងពិភលោក។ ទោះយ៉ាងណា ស្ថាបនិក ទ្បាន មួយនេះ គឺលោក Henry Ford គឺធ្លាប់ជាក្មេងដែលបានបោះបង់ការសិក្សារ តែមានកសាងក្រុមហ៊ុនទ្បាន ដែលនាំមុខគេមួយនៅសម័យកាលដែលលោកនៅមានជីវិត។

ទោះគ្មានការសិក្សារជ្រៅជ្រះដូចគេ លោក Henry Ford បានចាប់ផ្តើមក្រុមហ៊ុន Ford Motor Company ដោយគ្មានអ្វីទេ តែចុងក្រោយ លោកក្លាយជាសេដ្ឋីមានបំផុតម្នាក់ក្នុងប្រវត្តិសាស្រ្តពិភពលោក។ លោកបានធ្វើឲ្យរថយន្ត ដែលពេលនោះគ្មាននរណាស្គាល់ទេ ក្លាយជាទ្បាន ដែលមនុស្សទូទៅ ទាំងក្រ ទាំងមាន អាចប្រើប្រាស់បានទូទៅ។

លោក Henry Fords ត្រូវបានគេស្គាល់ថា ជាសហគ្រិនដែល តស៊ូបំផុត ហើយគាត់ក៏ជាមនុស្សដែលមានការសម្រេចចិត្តមុះមុតផងដែរ។ គាត់ធ្លាប់បានលើកទ្បើងថា ផលិតផលដែលល្អ មិនងាយឆ្អែត ឬអស់ទីផ្សារទេ មានតែផលិតផលដែលមិនល្អទេ ដែលងាយនឹងឆ្អែត ឬអស់ទីផ្សារណាស់។

គួរបញ្ចាក់ថា លោក Henry Ford បានបង្កើតក្រុមហ៊ុនលោកតាំងពីឆ្នាំ ១៩០៣។ នៅឆ្នាំ២០១៥ កន្លងទៅនេះ ក្រុមហ៊ុនទ្បាន Ford បានរកចំណូលរហូតដល់ ជិត១៥០ពាន់លានដុល្លារ ពីការលក់ទ្បានចំនួនជាង៦លានគ្រឿង៕

អត្ថបទដោយ៖ សំ កុសល
Samuel@business-cambodia.com

Facebook Comment