ធនាគារ អេស៊ីលីដា ប្រកាសជ្រើសរើសបុគ្គលិក ចំនួន ៥មុខដំណែង

January 7, 2017

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយ​ពេលនេះធនាគារកំពុងត្រូវការជ្រើសរើសបុគ្គលិកជាច្រើនរូបបន្ថែមទៀត ដើម្បីបំពេញតាមតម្រូវការនៃការរីកចម្រើនផ្ទួនៗរបស់ធនាគារ។

យោងតាមការចុះផ្សារបស់ធនាគារអេស៊ីលីដាបានឲ្យដឹងថា ធរនាគារកំពុងត្រូវការជ្រើសរើស បុគ្គលិក សញ្ជាតិខ្មែរ ដែលមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់មុខដំណែងចំនួន៥ ដូចជា បុគ្គលិកផ្នែកនីតិកម្ម ជំនួយការបម្រើអតិថិជន ជំនួយការភ្នាក់ងារទីផ្សារ បុគ្គលិកផ្នែកទំនាក់ទំនងផ្សព្វផ្សាយ អ្នកបើកបររថយន្ត

សម្រាប់ពាក្យស្នើសុំចូលធ្វើការ ចាប់ផ្តើមទទួលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ម៉ោង ១២ ថ្ងៃត្រង់ ហើយបញ្ជីសម្រាំងនឹងបិទផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅគ្រប់សាខាខេត្ត-រាជធានី ។

ពត័មានបនែ្ថម សូមទាក់ទងដោយផ្ទាល់ទៅកាន់ ផ្នែកជ្រើសរើសបុគ្គលិក នៃនាយកដ្ឋានធនធានមនុស្ស របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី  ដែលមានអាសយដ្ឋាន  អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ទូរស័ព្ទលេខ ៖ ០២៣ ៩៩៤ ៥៤០

អ៊ីម៉ែល ៖ hr.recruit@acledabank.com.kh។

គួរបញ្ជាក់ផងដែរថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មិនទទួលពាក្យស្នើសុំតាមរយៈអ៊ីម៉ែលទេ សូមអញ្ជើញទៅដាក់ពាក្យដោយផ្ទាល់ នៅការិយាល័យកណ្ដាល ឬតាមសាខារបស់ធនាគារ ។

គួរឲ្យដឹងផងដែរថា អេស៊ីលីដាមានសាខាចំនួន ២៥៩ ការិយាល័យ នៅគ្រប់ខេត្ត-រាជធានីដែលមានបុគ្គលិកជាង ១២.៣០០នាក់ និងត្រូវបានទទួលស្គាល់ថាជាអ្នកជ្រើសរើសនិស្សិតមានបរិញ្ញាបត្រពីមហាវិទ្យាល័យច្រើនជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

អត្ថបទដោយ៖ ពេជ្រ ស្រីវណ្ណ

 

 

Facebook Comment