សេវាកម្មចែករំលែកកង់ជិះរកចំណូលបានជាង ១០០លានដុល្លារ ពង្រីកសេវាបាន៩ទីក្រុងនៅចិន

January 6, 2017

គំនិតអាជីរកម្មថ្មី ដោយការផ្តល់សេវាកម្មជិះកង់នៅក្នុងប្រទេសចិន បានដាក់ដំណើរជាលើកដំបូងនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន កាលពីខែមេសា ឆ្នាំ២០១៦ បាននឹងកំពុងធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង។​

សេវាកម្មចែករំលែកកង់ជិះ ទទួលបានការគាំទ្រយ៉ាងច្រើននៅក្នុងប្រទេសចិន រហូតអាចរកចំណូលបានប្រមាណ ១១០លានដុល្លារអាមេរិក និងបានពង្រីកខ្លួនរហូតដល់ ៩ក្រុងផ្សេងទៀត នៅក្នុងប្រទេសចិន។​

តម្លៃនៃការជិះកង់នេះ​គិតត្រឹមតែ ០.១៥ដុល្លារប៉ុណ្ណោះ ក្នុងមួយម៉ោង ជាមួយនឹងប្រាក់បញ្ញើសន្តិសុខ ៤៥ដុល្លារអាមេរិក ដោយអតិថិជនអាចបើកនូវ App នៅលើទូរស័ព្ទ ហើយធ្វើការដោះលេខកូដ (bike’s smart) និងកំណត់ពេលវេលាជិះជាការស្រេច។​

លោក Wang Xiaofeng ដែលជាស្ថាបនិកអាជីវកម្មនេះ និងជាអតីតានាយកគ្រប់គ្រងនៃក្រុមហ៊ុន Uber ប្រចាំទីក្រុងសៀងហៃ បានមានប្រសាសន៍ថា អាជីវកម្មថ្មីនេះគ្រោងពង្រីកខ្លួនចូលទៅកាន់ប្រទេសសិង្ហបុរី នាខែមិនា ខាងមុខនេះ ហើយនឹងពង្រីកបន្ថែមទៀតទៅកាន់បណ្តាប្រទេសផ្សេងទៀតនៅពេលខាងមុខ។​

បច្ចុប្បន្ន អាជីវកម្មថ្មីមួយនេះ បានទទួលការវិនិយោគពីក្រុមហ៊ុនផ្សេងទៀតប្រមាណ ២១៥លានដុល្លារអាមេរិក ដើម្បីពង្រីកសក្តានុពលសេវាកម្មរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង៕

អត្ថបទដោយ៖ MENG SONGHUA

Facebook Comment