តម្លៃដីនៅទីក្រុងហូជីមីញ កើនឡើងទ្វេដងក្នុងឆ្នាំ ២០១៦នេះ

December 27, 2016

ដោយសារកំណើនប្រជាជន និងតម្រូវការលំនៅស្ថានមានការកើនឡើងជាលំដាប់ បានធ្វើឲ្យតម្លៃដីនៅក្នុងទីក្រុងហូជីមីញ ប្រទេសវៀតណាម មានការកើនឡើងជាង ២ដង ឫ ៥១ភាគរយ​ នៅឆ្នាំ ២០១៦។​

Nguyễn Quốc Anh ប្រធានក្រុមហ៊ុន Đại Việt Group បានមានប្រសាសន៍ថា តម្លៃដីនៅតាមបណ្តាខ័ណ្ឌទាំងអស់នៃទីក្រុមហូជីមីញ ប្រទេសវៀតណាម បានកើនឡើងគួរឲ្យកត់សម្គាល់ ជាពិសេសគឺតំបន់ដែលនឹងត្រូវអភិវឌ្ឍន៍បន្ថែមនាពេលអនាគត់។

តម្លៃដីកាលពីឆ្នាំ ២០១៥ នៅលើផ្ទៃដីដែលមានទំហំ ៦០ម៉ែត្រការេ និងមានរយៈចម្ងាយ ១៥គីឡូម៉ែត្រពីទីប្រជុំជន លក់ក្នុងតម្លៃត្រឹមតែប្រមាណ ២៦,០០០ដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែក្នុងឆ្នាំ ២០១៦នេះ តម្លៃរបស់វាបានកើនឡើង២ដង ឫ ៤ម៉ឺនដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា៖ តម្លៃនេះ អាចនឹងមានការកើនឡើងទ្វេដងនៅឆ្នាំ ២០១៧ខាងមុខនេះ៕

អត្ថបទដោយ៖ HUA

 

 

 

 

 

Facebook Comment