CENTURY21កម្ពុជា ចុះកិច្ចព្រមព្រៀងលក់គម្រោងខុនដូ The Royalឲ្យក្រុមហ៊ុន Orkide Villa ជាផ្លូវការ

December 26, 2016

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ CENTURY21 កម្ពុជា និងក្រុមហ៊ុនសាងសង់លំនៅដ្ឋាន Orkide Villa បានសម្រេចធ្វើ​កិច្ចសហការ​ជាមួយគ្នា ​ដោយបាន​រៀបចំ​ពិធី​ចុះហត្ថលេខា​យោគយល់​គ្នា​លើ​គម្រោង ​អ័​រ​គេ​ដេ​វីឡា ដឺ​រូ​យ៉ា​ល់​ខុន​ដូ​មី​នី​ម ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្ដិការពង្រីកទីផ្សារ​លក់គម្រោង​មួយ​នេះ ។

លោក សេង ពិសិដ្ឋ ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន អ័​រ​គី​ដេ​វីឡា បាន​លើកឡើងថា ស្របពេល​ប្រទេស​កម្ពុជា​ទទួលបាន​សុខសន្ដិភាព និង​ការអភិវឌ្ឍន៍​ស្ទើរ​គ្រប់​វិស័យ​ជាមួយ និង​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្រុមហ៊ុន​បាន​សម្លឹង​ឃើញ​ពី​តម្រូវការ​ទៅលើ​ផ្នែក​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​កើនឡើង ដូច្នេះហើយ​ទើប​ធ្វើឱ្យ​ក្រុមហ៊ុន​ប្រឹងប្រែង​អភិវឌ្ឍន៍​គម្រោង​លំនៅឋាន​ដែលមាន​លក្ខណៈ​ស្ដង់ដារ និង​អាច​ចាត់ទុកបាន​ថា​ជា​គម្រោង​ឈានមុខ​នៅលើ​ទីផ្សារ​ប្រកប ដោយ​កិត្យានុភាព។

ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន អ័​រ​គី​ដេ​វីឡា បញ្ជាក់ថា៖ «តាមរយៈ​កិច្ចសហការ​នេះ​ខ្ញុំ​សង្ឃឹមថា​តាមរយៈCENTURY21 CAMBODIA  ដែលជា​ក្រុមហ៊ុន​មួយ​ឈានមុខ និង​មាន​ជំនាញ​ព្រមទាំង​មាន​បណ្ដាញ​រឹងមាំ​ទាំង​ក្នុងស្រុក និង​ទីផ្សារ​អចលនទ្រព្យ​អន្ដរជាតិ នឹង​បាន​ជួយ​ពង្រីក​ទីផ្សារ​សម្រាប់​គម្រោង​អ័​រ​គី​ដេ​ដឺ​រ៉ូយ៉ាល់​ខុន​ដូ​មី​នី​ម ដ៏​មាន​សក្ដានុពល​នេះ​ឱ្យ​កាន់តែ​ទូលំទូលាយ​សម្រាប់​ទីផ្សារ​ក្នុងស្រុក​ពិសេស​ទីផ្សារ​អន្ដរជាតិ»។

លោក SeraJ Sutton នាយក​គ្រប់គ្រង​នៃ​ក្រុម​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​អាជីវកម្ម​សាកល​នៃ​ក្រុមហ៊ុន​Century  21 Cambodia បានលើកឡើង​ជា​មតិស្រប​គ្នា​ថា លោក​បាន​សម្លឹង​ឃើញ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មានការ​រីកចំរើន​ខ្លាំង​ដែលជា​ការទាក់ទាញ ក៏ដូចជា​ការបង្កើត​ឱកាស​ឱ្យ​អ្នកវិនិយោគ​បរទេស​អាចមក​វិនិយោគ​នៅ​កម្ពុជា​បាន។

នាយក​គ្រប់គ្រង​នៃ​ក្រុម​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​អាជីវកម្ម​សាកល​បញ្ជាក់​ថា៖”ការផ្ដោត​សំខាន់​គឺ​ការគិត​ពិចារណា​ប្រកបដោយ​យុទ្ធសាស្ដ្រ​ជាស​លក​នេះ​មានន័យថា​វា​ជាការ​ផ្សព្វផ្សាយ​យ៉ាងសកម្ម​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ទៅកាន់​ទីផ្សារ​សក​លោក។ យើង​នឹង​ផ្សព្វផ្សាយ​អំពី​គម្រោង​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​ដល់​វិនិយោគិន​នៅក្រៅ​ប្រទេស​តាមរយៈ​វិធីសាស្ដ្រ​ន​នានា​ដូចជា​ការធ្វើ​ទស្សនកិច្ច ការបង្កើត​ទំនាក់ទំនង​ការកសាង​បណ្ដាញ​ដើម្បី​ជួយ​សម្រួល​ដល់​ការលក់។

លោក​បន្ដថា អ្នកវិនិយោគ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​កំពុងធ្វើការ​វិនិយោគផ្សេងៗគ្នា​ដូច្នេះ​ក្រុម​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​អាជីវកម្ម​សាក​លោក​ជួយ​សម្រួល​ដល់​ការធ្វើការ​វិនិយោគ គឺ​អ្នកវិនិយោគ​នៅ​កម្ពុជា​អាច​ទៅ​វិនិយោគ​នៅក្រៅ​ប្រទេស រីឯ​អ្នកវិនិយោគ​បរទេស​អាចមក​វិនិយោគ​នៅ​កម្ពុជា​បាន។

សូមជម្រាបថា បច្ចុប្បន្ន​ក្រុមហ៊ុន​អ័​រ​គី​ដេ​វីឡា បាន​កំពុងអភិវឌ្ឍន៍​នូវ​គម្រោង​ពីរ។ទី1គម្រោង​អ័​រ​គី​ដេ​វីឡា ដឺ​រ៉ូយ៉ាល់​ដែលមាន​ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវ2004 ដែលជា​តំបន់​មាន​សក្ដានុពល​ខ្លាំង​សម្រាប់​ការរស់នៅ និង​ប្រកប​របរ​អាជីវកម្ម​រួមមាន​ផ្ទះ​SHOPHOUSE អគារ​ពាណិជ្ជកម្ម និង​ផ្ទះ​វីឡា​គ្រប់​ប្រភេទ​ដែលមាន​គម្រោង​អ័​រ​គី​ដេ​ដឺ​រូ​យ៉ា​ល់​ខុន​ដូ​មី​នី​ម​មាន​ផ្ទៃដី​សរុប3.3ហិកតា ជា​មូ​យ​ទុន​អភិវឌ្ឍ​សរុប​ប្រហែល ៣៥០លាន​ដុល្លារអាមេរិក។ គម្រោង​នេះ​មាន​ខុន​ដូ6អគារ ដែល​អគារនីមួយៗមាន​កំពស់18ជាន់​និង​មាន​សួន​កំសាន្ដ​ដ៏​ធំ​ដែល​រួមមាន​កន្លែង​សម្រាប់​លេង​កំសាន្ដ សម្រាក​លំហែកាយ​ជួបជុំ​គ្រួសារ119កន្លែង។ ទី2គម្រោង​អ័​រ​គី​ដេ​វីឡា ដឺ​ប៊ូ​តា​និ​ច​ស៊ី​ធី​ដែលមាន​ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​6A ស្ថិតនៅក្នុង​សង្កាត់​ជ្រោយចង្វា​រលើ​ផ្ទៃដី​ទំហំ​ជាង140ហិកតា​ដែលមាន​ផ្នែកធំៗចំនួន6ដែល​កំពុងបើក​លក់​ជា​ផ្លូវការ​ចំនួន3ផ្នែក គឺ The Greenery, The Green Tree និង​The និង​Evergreen៕

អត្ថបទដោយ សាវ៉េត

 

Facebook Comment