ថៃ ចង់ក្លាយជាប្រទេសនាំមុខគេ លើវិស័យអាកាសចរណ៍នៅអាស៊ាន

December 23, 2016

ដោយសំឡឹងឃើញពីសក្តានុពលនៃវិស័យអាកាសចរណ៍នៅក្នុងប្រទេសថៃ មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេល ១០ខែនេះ ធ្វើឲ្យថៃមានមហិជ្ជតាចង់ក្លាយជាប្រទេសដែលនាំមុខគេលើវិស័យអាកាសចរណ៍នៅអាស៊ាន។

លោកស្រី Hiranya Suchinai អគ្គលេខាធិការ បានមានប្រសាសន៍ថា ប្រាក់ចំណូលដែលបានមកពីវិស័យអាកាសចរណ៍ ក្នុងរយៈពេល ១០ខែ នេះ ទទួលបានប្រមាណ ២២.៩ពាន់លានបាត ដែលបានមកពីគម្រោងទាំង ២២។​

រដ្ឋាភិបាលថៃ ក៏បានចូលរួមយ៉ាងសកម្មក្នុងការជម្រុញឲ្យវិស័យនេះកាន់តែអស្ចារ្យថែមទៀត និងអាចឲ្យថៃក្លាយទៅជាប្រទេសដែលនាំមុខគេលើវិស័យអាកាសចរណ៍នេះ។ ជាងនេះទៅទៀត ទឹកប្រាក់ប្រមាណ ១៦.៥ពាន់លានបាត នឹងត្រូវយកមកវិនិយោគបន្ថែមក្នុងវិស័យនេះ។

គួរបញ្ជាក់ផងដែរថា៖ ការវិនិយោគ និងពង្រីកសក្តានុពលវិស័យអាកាសចរណ៍នេះ គឺជាគោលដៅទី ១០របស់រដ្ឋាភិបាលថៃ ក្នុងការធ្វើឲ្យប្រទេសថៃអាចនាំមុខគេនៅក្នុងតំបន់អាស៊ាន៕

អត្ថបទដោយ៖ HUA

Facebook Comment

Related Articles