សកលវិទ្យាល័យមួយនៅថៃ ឲ្យសិស្សនិស្សិត យកអង្ករមកបង់ថ្លៃសិក្សាជំនួសប្រាក់បាន

December 21, 2016

សកលវិទ្យាល័យ Rangsit University ដែលជាសកលវិទ្យាល័យឯកជនមួយ  នៅប្រទេសថៃបានបង្កើតនូវកម្មវិធីថ្មីដោយអនុញ្ញាតឲ្យសិស្សនិស្សិតរបស់ខ្លួនជំនួសប្រាក់បង់ថ្លៃសិក្សាជាមួយនឹងអង្ករទៅវិញ។

គោលដៅនៃកម្មវិធីថ្មីមួយនេះគឺចង់ជួយទៅដល់គ្រួសារកសិករជាច្រើនដែលកំពុងជួបនឹងផលវិបាក ដោយសាលានឹងផ្ដល់នៅតម្លៃលើទីផ្សារសម្រាប់ស្រូវអង្ករទាំងអស់នោះ។ ជំហានថ្មីមួយនេះបានជួយទៅដល់ប្រជាជនថៃរហូតទៅដល់១៦លាននាក់ឯណោះដែលមុខរបររបស់ពួកគេគឺពឹងផ្អែកទៅលើកសិកម្មទាំងស្រុង។

មិនថែមទាំងប៉ុណ្ណោះនោះទេ ការធ្វើបែបនេះគឺផ្ដល់អត្ថប្រយោជន៍ដល់ភាគីទាំងសងខាងតែម្ដង ដូចជាភាគីខាងគ្រួសារនិស្សិតគឺមិនចាំបាច់ត្រូវជំពាក់បុល ខ្ចីធនាគារ ឬចងការប្រាក់អ្វីនោះឡើយ។ យ៉ាងណាមិញ សិស្សនិស្សិតក៏មិនត្រូវសម្រេចចិត្តក្នុងការបញ្ឈប់ការសិក្សាបណ្ដោះអាសន្នអ្វីទាំងអស់ ដែលនេះគឺជាយុទ្ធសាស្ត្រឈ្នះៗមួយ។

មធ្យោបាយមួយនេះបានជួយលើកទឹកចិត្តឲ្យកសិករក្រីក្រមានកម្លាំងចិត្តឡើងវិញ ហើយក៏ធ្វើឲ្យពួកគេមានអារម្មណ៍ថាខ្លួននិងមុខរបររបស់ខ្លួនសុទ្ធតែមានតម្លៃ មិនមែនក្លាយខ្លួនជាកសិករហើយត្រូវបានគេជិះជាន់នោះទេ៕

ដោយ៖ ម៉ាយ៉ារស្មី

Facebook Comment

Related Articles