ពិព័រណ៍លំនៅដ្ឋាននឹងចែករំលែកតិចនិកទិញផ្ទះប្រកបដោយភាពឆ្លាតវៃនិងងាយស្រួល

December 10, 2016

ភ្នំពេញ៖ ក្រុមហ៊ុនអនុស្សានឹងធ្វើការរៀបចំពិព័រណ៍លំនៅដ្ឋាន នៅអគារពិព័រណ៍កោះពេជ្រ ថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ៨យប់ ដើម្បីបំពេញតម្រូវការប្រជាជនកម្ពុជារាប់ម៉ឺននាក់ ដែលមានបំណងទិញលំនៅដ្ឋាន និងផ្លាស់ប្តូរបទដ្ឋាននៃការរស់នៅឲ្យកាន់តែមានផាសុខភាព និងស៊ីវិល័យ។

ពិព័រណ៍លំនៅដ្ឋាននេះ គឺជាព្រឹត្តិការណ៍មួយដែលផ្តល់នូវជំរើសសម្បូរបែបក្នុងការទិញ-លក់ និងស្វែងរកផ្ទះក្នុងក្តីស្រមៃរបស់អ្នកជាមួយការបញ្ចុះតំលៃពិសេស ក៏ដូចជាជំរើសកម្ចីទិញគេហដ្ឋានពីបណ្តាធនាគារជាមួយអត្រាការប្រាក់ទាបបំផុត បន្ថែមពីនេះក៏មានបង្ហាញគំនិតល្អៗក្នុងការកែលំអផ្ទះឡើងវិញ ការសាងសង់ តុបតែងផ្ទះទាន់សម័យបែបបៃតង និងជំរើសនៃឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបែបសម័យទំនើប គ្រឿងសង្ហារឹម គ្រឿងអេឡិចត្រូនិច ជាមួយ Promotion ធំៗ។

ក្នុងពិព័រណ៍នេះ ក៏នឹងមានការតាំងបង្ហាញពីលំនៅដ្ឋាននិងខុនដូគំរូជាច្រើនជាមួយការចាប់រង្វាន់នៅកន្លែង ការបញ្ចុះតំលៃ​ក្នុងការទិញ ឬកក់ភ្លាមៗ រួមទាំងមានបង្ហាញពីរបៀបជ្រើសរើសផ្ទះល្អ វាយតំលៃផ្ទះ ការការពារសុវត្ថិភាពជុំវិញថែមទៀត។

គោលបំណងដែលបង្កើតពិព័រណ៍នេះឡើងដើម្បីជួយដល់អ្នកចូលរួម ក្នុងការសម្រេចចិត្តលើការទិញលំនៅដ្ឋានដែលល្អ​បំផុតសម្រាប់តម្រូវការរបស់ពួកគេ ទាក់ទងនឹងកំរិតជីវភាព ទីតាំង និងចំណង់ចំណូលចិត្ត ធ្វើជាវេទិកាសម្រាប់កិច្ចព្រមព្រៀងក្តៅៗនានាក្នុងការលក់ផ្ទះ និងស្វែងយល់ពីនិន្នាការចុងក្រោយបំផុតស្តីពីគម្រោងលំនៅដ្ឋាន បុរី ខុនដូ សំណង់ផ្ទះល្វែង បទដ្ឋានស្តង់ដារដែលកំពុងដំណើរការ ក្រោមការវិនិយោគ ពីគម្រោងអភិវឌ្ឍជាតិ និងអន្តរជាតិឈានមុខគេនៅកម្ពុជា ក៏ដូចជាបង្ហាញពីរចនាបទជីវិតបែបសម័យទំនើប។

ពិព័រណ៍លំនៅដ្ឋាននេះទទួលបានការចូលរួមពីសំណាក់គម្រោងអភិវឌ្ឍបុរី និងខុនដូធំៗ និងក្រុមហ៊ុនអចលនទ្រព្យ ធនាគារ ក្រុមហ៊ុនសំណង់ និងស្ថាបត្យកម្ម ក្រុមហ៊ុនតុបតែងដេគ័រ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈក្នុងផ្ទះ និងអេឡិចត្រូនិច។

ពិព័រណ៍លំនៅដ្ឋាននឹងផ្តល់ចំណេះដឹង ជម្រើស និងភាពងាយស្រួលដល់អតិថិជនគោលដៅដែលភាគច្រើនជាក្រុមគ្រួសារថ្មីដែលទើបនឹងរៀបអាពាហ៍ពិពាហ៍ គ្រួសារដែលចង់ទទួលបានការរស់នៅប្រកបដោយភាពងាយស្រួល និងស៊ីវីល័យ និងគ្រួសារដែលចង់មានលំនៅដ្ឋានផ្ទាល់ខ្លួននៅរាជធានីភ្នំពេញសំរាប់ការរស់នៅ និងការសិក្សារបស់កូន ជាមួយតម្លៃទាបទាប និងមធ្យម៕

អត្ថបទដោយ សាវ៉េត

 

Facebook Comment