កម្ពុជាសម្រេចការចុះបញ្ជីដីធ្លីបានចំនួន ៤លាន ៥សែនប័ណ្ណ សរុប៦៣%ទូទាំងផ្ទៃប្រទេស

December 6, 2016

ការចុះបញ្ជីដីធ្លីនៅទូទាំង ១២ រាជធានី ខេត្តក្រុង នៅប្រទសកម្ពុជា បានសម្រេចចំនួន ៤,៥០០,០០០បញ្ជីហើយ ពោលគឺបានចំនួន ៦៣ភាគរយនៃលំនៅដ្ឋានប្រជាជនសរុបទូទាំងប្រទេស។ នេះបើយោងតាមប្រសាសន៍មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នរគររូបនីយកម្ម និងសំណង់។

នៅក្នុងឱកាសសម្ភោធក្រុមហ៊ុនព្រីខាសខនស្ត្រាក់សិនកាលពីថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០១៦នេះឯកឧត្តម  សរសុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់បានឲ្យដឹងថា ការចុះបញ្ជីដីធ្លីបានចំនួន៤,៥០០,០០០បញ្ជីហើយ ពោលគឺបានចំនួន៦៣ភាគរយនៃទូទាំង១២រាជធានីខេត្ត ដែលមានសិក្ខាកាមចូលរួមចំនួន២០០នាក់ដែលមាន មុខងារនិងទីតាំងគោលដៅផ្សេងៗគ្នា។

បន្ថែមពីនេះ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់រូបនេះ បានគូសបញ្ជាក់ថា  កម្ពុជានឹងមានតម្រូវការរហូតទៅដល់១,០០០,០០០ផ្ទះគិតក្នុងរយៈពេល១៥ឆ្នាំ ពោលគឺនៅឆ្នាំ ២០៣០ ពោលគឺយ៉ាងហោចណាស់ចំនួន ៥២,០០០ផ្ទះ សម្រាប់ការស្នាក់នៅគិតក្នុងរយៈពេលមួយឆ្នាំ។

ជាក់ស្តែង ប្រទេសកម្ពុជាមានប្រជាជនចំនួន ជាង ១៥,០០០,០០០នាក់គិតនៅត្រឹមឆ្នាំ២០១៥ និងមានផ្ទៃដីសរុបចំនួន ១៨១,០៣៥គីឡូម៉ែត្រការ៉េ។

គួរបញ្ជាក់ផងដែរថា ក្រុមការងារត្រូវបំពេញតួនាទី ភារកិច្ចមួយចំនួន រួមមាន៖ ចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ដើម្បីចុះបញ្ជីជូនប្រជាពលរដ្ឋដែលបាននិងកំពុងកាន់កាប់ជាក់ស្ដែង, ចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ដើម្បីចុះបញ្ជីឯកជនរបស់រដ្ឋ។

អត្ថបទដោយ៖ ពេជ្រ ស្រីវណ្ណ

Facebook Comment