សុវត្ថិភាពចំណីអាហារ ជាបញ្ហាដែលប្រជាពលរដ្ឋកម្ពុជាមិនគួរមើលរំលង

July 4, 2016

សុវត្ថិភាពចំណីអាហារ ជាប្រធានបទដ៏សំខាន់មួយ ដែលប្រជាពលរដ្ឋកម្ពុជាគួរគិតគូឲ្យបានដិតដល់ ខណៈ ចំនួននៃអ្នកពុលអាហារបានកើនឡើងដោយសារចំណីអាហារភាគច្រើនផ្ទុកនូវសារធាតុគីមី។

សព្វថ្ងៃ ផលិតផលចំណីអាហារដែលបាននាំចូលពីបរទេស ភាគច្រើនផ្ទុកនូវសារធាតុគីមី ដូចជាសារធាតុ សូដ្យូម អ៊ីដ្រូសីលហ្វីដ ដែលមានផលប៉ះពាល់ធ្ងន់ធរដល់សុខភាពអ្នកបរិភោគដូច្នេះ ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ទៅលើបញ្ហានេះ ជាពិសេសនោះគឺ ត្រូវកាត់បន្ថយការបិភោគអាហារដែលមានផ្ទុកសារធាតុគីមី។

លើសពីនេះ នៅពេលទៅទិញផលិតផលចំណីអាហារនៅទីផ្សារ ប្រជាពលរដ្ឋត្រូវចេះពិនិត្យមើល ថាតើផលិតផលអាហារណា មានជាតិគីមី ហើយផលិតផលអាហារណាគ្មានសារធាតិគីមី ។ លើសពីនេះទៅទៀត ពួកគាត់ គួរទៅរកជាវអាហារសរីរាង្គពីព្រោះអាហារសរីរាង្គជាអាហារធម្មជាតិគ្មានជាតិគីមីឡើយ ហើយប្រសិនបើពួកគាត់មានដីទំនេរ ពួកគាត់អាចធ្វើការដាំដុះដោយខ្លួនឯងដើម្បីទទួលបានបន្លែផ្លែឈើគ្មានជាតិគីមី។

បន្ថែមលើនេះទៅទៀត ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងពីបញ្ហាសុខភាព ស្ថាននីយ៍ទូរទស្សន៍នានានៅក្នុងស្រុក ដែលជាប្រព័ន្ធផ្សព្វផ្សាយពត៌មានដ៏មានឥទ្ធិពល គួរលើកយកបញ្ហាសុខភាពមកផ្សព្វផ្សាយឲ្យបានច្រើន ពីព្រោះការផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍មានវិសាលភាពធំទូលាយ ដែល បញ្រ្ជាបការអប់រំប្រជាពលរដ្ឋបានលឿនបំផុត៕

គួរជម្រាបផងដែរថា ចំណីអាហារសព្វថ្ងៃ ភាគច្រើនផ្ទុកទៅដោយសារធាតុគីមី ដូច្នេះការផ្សព្វផ្សាយពត៌មានតាមកញ្ចក់ទូរស្សន៍អំពីសុខភាពនេះ នឹងជួយឲ្យប្រជាពលរដ្ឋយល់ដឹងពី ផលប៉ះពាល់នៃអាហារដែលផ្ទុកនូវសារធាតុគីមី ហើយពួកគេនឹងកាត់បន្ថយការប្រើប្រាស់ផលិតអាហារ ដែលផ្ទុកសារធាតុគីមីនេះ ដើម្បីសុខភាព សុវត្ថិភាព និងសុភមង្គល៕

អត្ថបទដោយ៖ ហុង
អ៊ីម៉ែល៖ hongteouy@gmail.com

Facebook Comment