





យោងទៅតាមការចេញសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានបង្ហាញពីទីតាំងជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលគិតមកទល់នឹងពេលនេះគឺមានចំនួនសរុបរហូតដល់ទៅ ៤៧កន្លែង។
ព្រឹត្តិការណ៍ឆ្លងចូលក្នុងសហគមន៍២០កុម្ភៈបានធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅកម្ពុជាចំនួនកើនឡើងជាបន្តបន្ទាប់ក្រោយពីតេស្តសំណាកឃើញ ចំនួនអ្នកឆ្លងហក់ឡើងខ្ពស់រហូតជិត១០០នាក់ក្នុងរយៈពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ។
កត្តានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញសារជាសំឡេងបន្ទាន់មួយផ្ញើជូនប្រជាជនដោយសារតែស្ថានភាពនៃជំងឺឆ្លងកូវីដ១៩ នៅតែបន្ដរីករាលដាល និងសម្រេចឱ្យធ្វើការបិទសាលាទាំងអស់ នៅក្នុងរាជធានីភ្នំពេញ និងនៅក្នុងខេត្តកណ្ដាល រយៈពេល២ សប្ដាហ៍យ៉ាងតិច និងពន្យាពេលមង្គលការ កម្មវិធីផ្សេងជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងនៅក្នុងសាលា និង ការពារកុំឱ្យឆ្លងចូលទៅក្នុងសហគមន៍។
អាស្រ័យដូចបានជម្រាបខាងលើ សូមបងប្អូនខ្មែរមេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះទីតាំងសំខាន់ៗចំនួន ៤៧នេះ ហើយបើសិនជាអាចសូមកុំធ្វើដំណើរទៅកាន់ទីតាំងទាំងនេះឱ្យសោះ ដើម្បីរក្សាសុវត្ថិភាព និងជៀសឱ្យឆ្ងាយពីការឆ្លងជំងឺកូវីដ ១៩នេះ។ ខាងក្រោមនេះគឺជាទីតាំងចំនួន ៤៧ ដែលជាប់ពាក់ព័ន្ធនៅក្នុងព្រឹត្តិការណ៍២០កុម្ភៈត្រូវប្រកាសបិទ ជាបណ្តោះអាសន្នដែលបានចេញផ្សាយពីក្រសួងសុខាភិបាល៖
អត្ថបទដោយ៖ ប៉ាវ ភក្ដី