យីហោណាខ្លះគ្រោងចេញលក់ហ្រ្វេនឆាយឆ្នាំ២០២០នេះ ក្រោយគេតាមសុំទិញរាប់ឆ្នាំ

កន្លងមកមានយីហោក្នុងស្រុកជាច្រើន បានចេញលក់សិទ្ធិអាជីវកម្ម និងយីហោល្បីៗជាច្រើនទៀតកំពុងត្រៀមខ្លួន ពង្រីកពីអាជីវកម្មខ្នាតតូច និងមធ្យមឲ្យក្លាយជាយីហោហ្រ្វេនឆាយ។ Business Cambodia សូមលើកយីហោក្នុងស្រុក២ដែលមានអ្នកសុំទិញសិទ្ធិអាជីវកម្មច្រើន ដែលម្ចាស់យីហោក្នុងស្រុកទាំងពីរនេះ ត្រៀមខ្លួនរួចហើយ សម្រាប់ការពង្រីកខ្លួនជាយីហោហ្រ្វេនឆាយនៅឆ្នាំក្រោយនេះ។

អាជីវកម្មទីមួយ ដែលលេចមុខនៅលើ Business Cambodia ជាអាជីវកម្មកាហ្វេ MobileCoffee របស់លោកយែម ឈីម នឹងចេញលក់សិទ្ធិអាជីវកម្មនៅឆ្នាំក្រោយ។ ម្ចាស់អាជីវកម្មរូបនេះយល់ឃើញថា មុននឹងចេញលក់ហ្រ្វេនឆាយ ម្ចាស់យីហោនីមួយៗគួរតែផ្តោតឲ្យបានច្រើនទៅលើការបណ្តុះបណ្តាល និង ពង្រឹងសមត្ថភាពបុគ្គលិក ដែលសំដៅលើ គុណភាពផលិតផល និង សេវាកម្មជូនអតិថិជន។ 

ម្ចាស់អាជីវកម្មនីមួយៗ ត្រូវប្រាកដចិត្តថា សាខាដែលកំពុងតែដំណើរការស្រាប់ និងសាខាថ្មីនោះ អាចដំណើរការដោយរលូន និងអាចរក្សាស្តង់ដារបានល្អ ទាំងសេវាកម្ម និងផលិតផល នោះទើបជាការពង្រីកអាជីវកម្មដែលមាននិរន្តរភាព។

យីហោល្បីមួយទៀត ដែលមានអ្នកស្គាល់ច្រើននៅភ្នំពេញដែរនោះ គឺQueen Bee Café ជាយីហោម៉ាកល្បីមួយនៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានកកើតឡើងក្នុងឆ្នាំ២០១៥ ដោយមានស្ថាបនិកវ័យក្មេង អ្នកស្រី ញៀវ យិនហ្គេច។ យីហោកូនខ្មែរមួយនេះ បានវិវត្តន៍ខ្លួនពីការលក់តាមរទេះ មកជាយីហោមានហាងត្រឹមត្រូវ ដោយប្រើពេលមិនដល់មួយឆ្នាំឡើយ។

ថ្លែងក្នុងសម្ភាសន៍មួយជាមួយ Business Cambodia អ្នកស្រី ញៀវ យិនហ្គេច ថ្លែងថា គាត់កំពុងត្រៀមខ្លួនចេញលក់សិទ្ធិអាជីវកម្មនៅឆ្នាំក្រោយនេះហើយ និងមានគម្រោងពង្រីកសាខាឲ្យបានគ្រប់ខេត្ត និងក្រុងផងដែរ៕

 

អត្ថបទដោយ៖ NOUN VANNAK

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES