ប្រទេស ២ នៅកំពុងអាស៊ីបិតឡាន-ម៉ូតូលែងឲ្យមានជិះក្នុងក្រុង ព្រោះតែស្ទះពេក

ប្រទេសមួយចំនួននៅលើពិភពលោកកំពុងតែនាំគ្នាចាត់វិធានការលើម៉ូតូឡាននៅក្នុងក្រុងដែលមានចំនួនកើនឡើតពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យចរាចរណ៍ប្រទេសទាំងនោះស្ទះរកផ្លូវជិះស្ទើមិនរួច ។

ហើយមិនត្រឹមតែប៉ុណ្ណោះ ប្រទេស ២ នៅអាស៊ីយើងក៏គ្រោងកាត់បន្ថយម៉ូតូឡានផងដែរ ហើយជំនួសមកវិញដោយ រថភ្លើង ឡានក្រុងសាធារណៈ និង តាក់ស៊ីជាដើម ដែលជំនួសពីឡានផ្ទាល់ខ្លួន និង ម៉ូតូគ្រប់ៗផ្ទះនោះ ។

១. ចិន 

នៅទីក្រុងប៉េកាំងប្រទេសចិន គឺកំពុងតែកាត់បន្ថយការជិះឡានផ្ទាល់ខ្លួនច្រើនណាស់​ ដោយជំនួសទៅវិញនៅរថភ្លើងក្រោមដី ឡានក្រុង និង តាក់ស៊ី ដែលមានគ្រប់ទីកន្លែង និង មានម៉ោងពេលរត់ច្បាស់លាស់ ហើយរដ្ឋព្យាយាមទម្លាក់តម្លៃឲ្យនៅថោកដើម្បីបានប្រជាពលរដ្ឋជិះបានរាល់ថ្ងៃ និង កាត់បន្ថយការកកស្ទះ ។

មិនមែនតែនៅប៉េកាំងនោះទេ ដែលចេញវិធានការបែបនេះ សូម្បីតែបណ្ដាខេត្តផ្សេងៗក៏កំពុងធ្វើបែបនេះដែរ ហើយជំនួសដោយរថភ្លើង និង យានជំនិះសាធារណៈជាច្រើន ដូចកង់ស្គែន QR កូដជាដើម ។

២. វៀតណាម

វៀតណាមមួយរយៈក្រោយ រដ្ឋាភិបាលវៀតណាមបានចេញវិធានការថ្មី សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន ទៅលើការទិញម៉ូតូថ្មីដើម្បីយកមកជិះ ។ ដោយមុនទិញម៉ូតូថ្មីបានគឺត្រូវមានលក្ខខណ្ឌច្បាស់លាស់ តើមានតម្រូវការខ្លាំង ឬ អត់ ហើយទិញយកទៅធ្វើអ្វី ព្រោះថា ជនជាតិវៀតណាមនិយមជិះតែម៉ូតូប៉ុណ្ណោះ​អ៊ីចឹងហើយធ្វើឲ្យទីផ្សារឡានធ្លាក់ចុះ រហូតដល់រដ្ឋមិនយកថ្លៃពន្ធឡាននាំចូលទៀត ក៏ប្រជាជនវៀតណាមមិនខ្វល់ខ្វាយផង ។

ព្រោះតែជនជាតិមួយនេះ ចូលចិត្តជិះម៉ូតូជាជាងការជិះឡាន ហើយនៅតាមផ្ទះគេក៏មិនសូវឃើញមានឡានល្អៗ ឬ ទំនើបៗជិះនោះដែរ ។

គួរបញ្ជាក់ផងដែរថា មិនមែនមានតែ ២ ប្រទេសនេះទេ សូម្បីតែបណ្ដាប្រទេសផ្សេងៗមួយចំនួនទៀត កំពុងតែរៀបចំផែនការនេះដែរហើយ ព្រោះដើម្បីការពារបរិស្ថាន និង កាត់បន្ថយការកកស្ទះទៀតផង ៕

អត្ថបទដោយ ៖ ឆាំ មករា

USNews Logo

RELATED ARTICLES