ជប៉ុនបំបែកឯកត្តកម្ម បង្កើតរថភ្លើងលឿនបំផុតនៅលើលោក

April 22, 2015

ថ្មីៗនេះរថភ្លើងដឹកអ្នកដំណើរ Maglev របស់ជប៉ុន ដែលជារថភ្លើងលឿនជាងគេនៅលើពិភពលោក បានបំបែកឯកត្តមរបស់ខ្លួនដោយរត់បានល្បឿនរហូតដល់ ៦០០គ.ម/ម​ ក្នុងការបើកសាកល្បងដែលធ្វើឡើងកាលពីថ្ងៃអង្គារ​ ដោយបំបែកកំណត់ត្រាចាស់ចំងាយ ​៥៧៧.៦គ.ម/ម កាលពីឆ្នាំ២០០៣​ បើយោងក្រុមហ៊ុនប្រតិបត្តិករ​​ JR Central ។
ជប៉ុនត្រូវបានចាត់ទុកជាប្រទេសមួយ ដែលផ្តល់នូវសេវាកម្មរថភ្លើងដែលមានល្បឿនលឿន នៅក្នុងពិភពលោក ជាមួយនឹងរថភ្លើងរាប់រយធ្វើដំណើរជារៀងរាល់ថ្ងៃ​ ដោយមានភាពរអាក់រអួលតិចតួចបំផុត។ ខុសពីរថភ្លើង​ដែលរត់នៅលើផ្លូវដែកធម្មតា រថភ្លើង Maglev​ ពឹងលើថាមពលមេដែក ដើម្បីបន្តែតតួខ្លួនផុតពីដី និងលុបបំបាត់ភាពកកិតរបស់ផ្លូវដែក​។​​ រថភ្លើងនេះ ចាប់ផ្តើមដំបូងរថលើផ្លូវ រហូតដល់មានល្បឿនគ្រប់គ្រាន់ ដើម្បីឲ្យមេដែចាប់ផ្តើមដំណើរការ រួចក៏បណ្តែតខ្លួនឡើង។
រថភ្លើងនេះ គ្រោងនឹងដាក់ឲ្យប្រើប្រាស់នៅលើផ្លូតភ្ជាប់​​ចំងាយ ៤០០គ.ម ពីទីក្រុងតូក្យូ ទៅកាន់ទីក្រុង​អូសាកា ដោយចំណាយពេលវេលាធ្វើដំណើរប្រហែលជាជាង១ម៉ោង បើធៀបនឹងការធ្វើដំណើរដោយរថភ្លើងបច្ចុប្បន្នដែលចំណាយពេលជិត៣ម៉ោង។ សំណង់ផ្លូវតភ្ជាប់នេះត្រូវបានរំពឹងទុកថា ​នឹងចប់រួចរាល់ត្រឹមឆ្នាំ ២០១៧ ជាមួយនឹងទឹកប្រាក់ចំណាយជាង ៧៦ពាន់លានដុល្លារ ហើយនឹងចាប់ផ្តើមប្រតិបត្តការជាផ្លូវការនៅចុងទស្សវត្សឆ្នាំ ២០២០៕

Facebook Comment