Apple គ្រោងដំណើរការរថយន្តអគ្គិសនីនៅ២០២០

June 24, 2015

កាលីហ្វញ៉ា៖ កាលពីថ្ងៃព្រហស្បត្តិ៍ សប្តាហ៍មុន គេហទំព័រ Bloomberg បានចុះផ្សាយថា ក្រុមហ៊ុន Apple មិនបានប្រកាសជាផ្លូវការទេ ដែលថា​ខ្លួននឹង​មានគម្រោង​ផលិតនូវរថយន្តអគ្គីសនី ដែល ជាបច្ចេកវិជ្ជា ទំនើបថ្មីចុងក្រោយនោះ។ ក៏ប៉ុន្តែត្រូវបានគេហទំព័រខាងលើឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិជ្ជយក្សមួយនេះ បាន និងកំពុងធ្វើការដោយសម្ងាត់ ដើម្បីផលិតរថយន្ត​អគ្គិសនី​នៅឆ្នាំ២០២០ខាងមុខនេះ។

គេហទំព័រដដែលក៏បានចុះផ្សាយដែរថា ប៉ុន្មានខែចុងក្រោយនេះក្រុមហ៊ុន Apple មានបុគ្គលិកផ្នែកបច្ចេកទេស ​ប្រមាណជាង ២០០ នាក់ហើយ ដែលកំពុងត្រូវបាន​បង្ហាត់បង្ហាញ​ណែនាំ ពីការផលិត និងសិក្សាស្រាវជ្រាវលើរថយន្តអគ្គិសថ្មីមួយនេះ។ ក្នុងនោះ ក៏មានក្រុម​អ្នកជំនាញ​​សិក្សាទៅលើផ្នែក​ រូបូទិច (Robotic) និងប្រព័ន្ធប្រតិបត្តិកាអគ្គិសនីរបស់រថយន្ត (Batteries and Electricity Processed) ផងដែរ។

លោក Jeff Williams នាយករងប្រតិបត្តជាន់ខ្ពស់របស់ក្រុមហ៊ុន Apple ធ្លាប់បានបង្ហាញ​ពីចំណាប់អារម្មណ៍របស់ខ្លួនអំពីឧស្សាហកម្មផលិតយានយន្ត នៅក្នុងសិន្និសិទមួយឈ្មោះថា Code Conferenceផងដែរ។ ដោយលោកនិយាយថា​ រថយន្តអគ្គិសនីនេះ ជាឧបករណ៍​ចល័ត​ចុងក្រោយ The ultimate mobile device ហើយក្រុមហ៊ុននេះ អាចក្លាយជាកន្លែង ឧស្សាហកម្ម​នៃ​ការផលិតយានយន្តធំជាងគេក្នុងពិភពលោក៕

Facebook Comment