ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជាលេខ 18 ខែ កុម្ភៈ «មីក្រូហិរញ្ញវត្ថុធំទាំ៧ របស់កម្ពុជា»

February 18, 2015

ពីមួយខែទៅមួយខែ ពេលវេលាពិតជាដើរលឿនណាស់ ការផ្លាស់ប្តូរក្នុងវិស័យរកសីុ នៅកម្ពុជាក៏មានការផ្លាស់ប្តូរលឿនដែរ។ នៅក្នុងខែទី១នៃឆ្នាំ ២០១៥ នេះ យើងឃើញក្រុមហ៊ុនដែលរកសីុទាក់ទងនឹងពត៌មានវិទ្យា ដែលគេប្រើក្នុង វិស័យឯកជនដើម្បីឲ្យផលិតភាពការងារកើនទ្បើង ចាប់មានសកម្មភាព លេចចេញច្រើនគួរឲ្យកត់សំគាល់។ ក្រុមហ៊ុនទាំាងនោះរួមមាន ABi Technology ដែលផ្តោតលើ Web និង Mobile App, Sunfix ដែលផ្តល់ដំណោះស្រាយ Software ERP និងCloud និង World Bridge Commerce ដែលទើបតែបង្កើតថ្មី ដែលនឹងផ្តល់ការរកសីុច្រើនទាក់ទងនឹងពាណិជ្ជកម្មតាមប្រព័ន្ធអីុធើណិត។

នៅក្នុងខែគុម្ភៈនេះដែល យើងមានអត្ថបទមួយចំនួនដែលជាមោទនៈភាពជាតិ របស់យើងដែលយើងឃើញផលិតផលទាំងនោះកើតទ្បើង។ ទី១គឺទាក់ទង នឹង ការបង្កើតវារីអគ្គិសនីខ្នាតតូចដំបូងបំផុតដោយសហគ្រិនទឹកកកខ្មែរ ម្នាក់ និង ទី២ គឺទូរស័ព្ទ ដែលរចនាទ្បើងដោយជនជាតិខ្មែរដែរគឺទូរស័ព្ទ Hiya ។

ក្រៅពីនេះ មានគំនិតអាជីវកម្មថ្មីៗជាច្រើនបាននាំចូលមក ប្រទេសកម្ពុជា ដូច ជា ទូលក់ភេសជ្ជស្វ័យប្រវត្តិ និង Domino’s ភីហ្សាដែលនាំចូលមកដោយ CBM Group។ បន្ថែមពីនេះ ក៏មានគំនិតដែលលោកអ្នកគួរពិចារណាជាច្រើនទៀត។ សូមមេត្តាអានដោយមេត្រីយ។

ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជា លេខ ១៩ ខែ មិនា នឹងចេញលក់នៅដើមសប្តាហ៍ក្រោយ។

Facebook Comment