បច្ចេកទេសដាំដូងតឿក្រអូប ចាយពេលខ្លី តែប្រមូលទិន្នផលបានខ្ពស់

 

ដូងជាដំណាំមួយប្រភេទដែលប្រជាកសិករខ្មែរយើងនិយមដាំ ដោយហេតុថាដំណាំដូងនេះដាំតែម្ដងអាចប្រមូលផលបានមួយជីវិត និងអាចបន្ដជាដំណែលដល់កូនចៅជំនាន់ក្រោយថែមទៀតផង។ យ៉ាងណាមិញការដាំរបស់ប្រជាកសិករគឺមិនសូវជាទទួលបានផលច្រើនប៉ុន្មានទេ ដោយហេតុការដាំរបស់ពួកគាត់មិនស្របតាមបច្ចេកទេសត្រឹមត្រូវ និងធ្វើតែតាមការដាំតាមលក្ខណៈប្រពៃណីពីបុរាណ។ ខាងក្រោមនេះជាបច្ចេកទេសនៃក្នុងការដូងតឿឲ្យទទួលបានទិន្នផលខ្ពស់។

ការជ្រើសរើសពូជនិងការបណ្ដុះ

  • ជ្រើសរើស​ពូជ​ដូងផ្អែម ឬ​ដូងក្រអូប​ណា​ដែល​ថ្លោស​ល្អ​ដែលមាន​ពន្លក​កូន​ដុះ​បាន ប្រមាណ ៥០ សង់ទីម៉ែត្រ។
  • យកកូនដូងមក​ផ្សាំ​ក្នុង​ថង់​ប្លា​ស្ទិ​ច​ខ្មៅទំហំ ៩X១៨ សង់ទីម៉ែត្រ​ដាក់​ដីលាយ​ជីកំប៉ុស ​រួច​ទុក​រយៈពេល ៣ ​ខែ ។​

របៀបរៀបចំដីនិងប្រព័ន្ធទឹក

  • រៀបចំ​ដី​ភ្ជួរដីពី ២ ទៅ ៣​ដង និង​បាច​កំបោរ​ស​ ឲ្យសព្វជាមួយដី
  • រៀបចំ​ប្រព័ន្ធ​ទឹក​ប្រឡាយ​តាម​បណ្ដោយ​ជួរ​ដូង ដោយដាក់ ២ ​ជួរ​ត្រូវមាន​ប្រឡាយទឹក​មួយ។​
  • រៀបចំជិក​រណ្ដៅ​ដាំ​ប្រវែង​ ៨០ សង់ទីម៉ែត្រ
  • ដាក់​ជីលា​មក​សត្វ​លាយ​អង្កាម ឬ​ជីកំប៉ុស​ផ្អាប់​ទុកពី ២ ទៅ ៣ ​ខែ
  • ស្រោច​ទឹកលាយ​អ៊ី​អឹម ហើយយកមកប្រើ​ដាក់​រោយ​ខាង​មាត់​រណ្ដៅ​

របៀបនៃការដាក់ដាំកូនដូង

  • កូនដូងត្រូវដាក់ដាំត្រូវដាក់​ផ្អៀង​បែរមុខ​ខាងកើត ដើម្បី​ឲ្យ​ពន្លឺ​ចាំ​ចំ​ត្រឡោក​ដូង​ស្រូបយក​សារធាតុ ក្នុង​ទឹក​ត្រឡោក​ដូង​វា​អាច​បឺត​យក​សារធាតុចិញ្ចឹម​បាន។​
  • ដាក់​រោយ​ជីកំប៉ុស​តាម​មាត់​រណ្ដៅ ហើយ​កាប់​លាយ​ដីជី ចូលក្នុង​រណ្ដៅ​លុប​មិន​ឲ្យ​ជិត​ត្រឡោកដូង
  • ស្រោច​ទឹក​ឲ្យ​ជោគ​សព្វ​ទុក​រយៈពេលពី ៥ ទៅ ៦​ថ្ងៃ ទើបយក​ថង់ចេញ
  • ការ​យក​ថង់​ចេញ ត្រូវជីកដី​ មួយ​ចំហៀង​ដល់​ក្រោម​ហើយ​ចាប់ទាញ​ថង់​ខ្មៅ​ចេញ ការធ្វើបែបនេះទើបវា​មិន​ប៉ះពាល់​ដល់​ដូង​។​
  • ដាក់​ជីកំប៉ុស​លើកទី ២ រោយ​ឲ្យ​ឆ្ងាយ​ពី​គល់​ឆាយ​កាប់​ចូលគ្នា​លុប​ជុំវិញ​ឲ្យ​សព្វ​ឃើញ​ត្រឡោក ដើម្បី​ឲ្យ​ត្រូវ​កំដៅថ្ងៃ​ចិញ្ចឹម​ដើម​វា។
  • រយៈពេល ​៣ ​ខែក្រោយមក​ទៀត​ដាក់​ជីកំប៉ុស​កាប់​ខាងលើ​សើរៗ​ជំរៅ​ ១០ សង់ទីម៉ែត្រ
  • ជីក​តាម​មាត់​រណ្ដៅ​កាប់​លុប​ដាក់​ចំបើង​ក្រោម​ហើយ​ស្រោច​ទឹកឲ្យ​ជោគ ជំរុញ​ឲ្យ​ឫស​ចេញ​ឆ្ងាយ​ស្រូប យក​សារធាតុចិញ្ចឹម ៩០% នៃ​ដូង។

ការប្រមូលផល

​រយៈពេល​៣ ​ឆ្នាំ ក្រោយពេលដាំលោកអ្នកអាចប្រមូលផលពីដំណាំដូងរបស់អ្នកបានហើយ៕

អត្ថបទដោយ៖ សារ ធូរ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES