





លុយសំខាន់នៅក្នុងការរស់នៅ ហើយបើមិនចេះគ្រប់គ្រងតាមដានលុយឱ្យច្បាស់ទេ ប្រាកដជាត្រូវឈឺក្បាលដោយសារលុយជាក់ជាមិនខាន។ ប៉ុន្តែអរគុណដល់បច្ចេកវិទ្យា ការគ្រប់គ្រង តាមដាន រៀបចំគម្រោងសម្រាប់លុយ មានសភាពងាយស្រួលជាងមុនឆ្ងាយណាស់។
ហេតុដូច្នេះក្នុងអត្ថបទនេះ Business Cambodia សូមណែរនាំ App ៣ជួយគ្រប់គ្រងចំណូលចំណាយអ្នកទាំងអស់គ្នាឱ្យច្បាស់ជាងមុន ដើម្បីចៀសវាងការចាយលុយលើសខ្ទង់។
១. Money Lover
ចំណុចពិសេសដ៏ល្អមួយរបស់ App មួយនេះគឺ អាចប្រើប្រាស់បានគ្រប់ទូរស័ព្ទកុំព្យូទ័រទាំងអស់ មិនថា iOSAndroid នោះទេ ឬបើកលើកុំព្យូទ័រនោះទេ។
App នេះស្រួលប្រើណាស់ ដោយយើងអាចកត់លុយចូលភ្លាមៗពេលចាយបាន ដោយមិនបាច់បំពេញពត៌មានរញ៉េរញ៉ៃច្រើន ពោលនៅលើ App មានមុខងារស្រាប់ៗឱ្យយើងជ្រើសតែម្ដង។
Apple Appstore: https://itunes.apple.com/app/apple-store/id486312413
Google Playstore: https://play.google.com/store/apps/details?id=com.bookmark.money
២. Mint
មិនសូវជាខុសពី App Money Lover នោះទេ Mint ជា App គ្រប់គ្រងហិរញ្ញវត្ថុមួយស្រួលប្រើ ដោយមានផ្ទាំងប្រើប្រាស់ងាយយល់។
App នេះមានមុខងារជួយរំឮកយើងឱ្យបង់វិក្ក័យបត្រផ្សេងៗចៀសវាងភ្លេច ខកថ្ងៃ ទទួលការពិន័យជាដើម ហើយរៀបចំរបាយការណ៍ចំណូលចំណាយរបស់អ្នកជាក្រាប ស្រួលយល់ ស្រួលមើល។
Mint មានទាំងនៅលើ Appstore និង Google Playstore។
Apple Appstore: https://apps.apple.com/us/app/mint-personal-finance/id300238550
Google Playstore: https://play.google.com/store/apps/details?id=com.mint
៣. គ្រួសារខ្ញុំ-My Family
គ្រួសារខ្ញុំ-My Family ជាកម្មវិធីទូរស័ព្ទដៃមួយដែលបង្កើតឡើងដោយកូនខ្មែរ ទើបតែបញ្ចេញជាផ្លូវការក្នុងឆ្នាំនេះ ។ កម្មវិធីទូរស័ព្ទមួយនេះ នឹងជួយឲ្យអ្នកគ្រប់គ្រងចំណូល ចំណាយ ធ្វើរបាយការណ៍ផ្សេង ក៏ដូចជាធ្វើគម្រោងចំណាយផងដែរ ។
រាល់ការធ្វើបញ្ជីចំណាយ ចំណូលមួយក្នុង App នេះ វានឹងរៀបរាប់ប្រាប់អ្នកពីប្រភេទចំណាយ ចំណូលសំខាន់ ដោយមិនឲ្យអ្នកពិបាកអង្គុយគិតនាំតែឈឺក្បាលនោះទេ ។
ជាពិសេសគឺវាអាចដំណើរការបានជាភាសាខ្មែរ ហើយចុងបញ្ជប់នៃ App នេះវានឹងធ្វើរបាយការណ៍សរុបប្រាប់អ្នកពីបញ្ជី និងគម្រោងផ្សេងៗដែលអ្នកបានធ្វើ ។
ក្រៅពីនេះអ្នកអាចបង្កើតគណនីដូច Facebook ដែរ ហើយអ្នកក៏អាចរៀនវគ្គខ្លីៗទាក់ទងនឹងការគ្រប់គ្រង់គ្រួសារផងដែរ ។
Apple Appstore: https://apps.apple.com/kh/app/my-family-skillful-parenting/id1132495196
អត្ថបទដោយ៖ ខុន សក្ក័ដា