កញ្ញា Bella កូនខ្មែររស់នៅអាមេរិក កំពុងល្បីល្បាញខ្លាំងដោយសារវីដេអូអប់រំ និងលើកទឹកចិត្ត

មួយរយៈពេលចុងក្រោយនេះយើងឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុក មាន Page មួយដែលមានឈ្មោះថា Bella TV បានបង្ហោះវីដេអូនិយាយអប់រំ និងលើកទឹកចិត្តជាភាសារខ្មែរសម្លេងរដឺនគួរអោយចង់ស្តាប់ម្តងហើយម្តងទៀតមិនចេះធុញទ្រាន់ ។ វីដេអូដែលនាងនិយាយគឺចេញទៀងទាត់ជារៀងរាល់ថ្ងៃ ហើយស្ទើរតែគ្រប់វីដេអូរបស់នាងមានអ្នក Likes Share និង Comment រាប់ពាន់អ្នកក្នុងវីដេអូនីមួយៗ ។ 

កញ្ញាស្រស់ស្អាត រាងស្រឡូន ខ្ពស់ស្រឡះ ដែលម្ចាស់ Page ឈ្មោះថា Bella TV និងជាអ្នកនិយាយក្នុងវីដេអូទាំងនោះនាងមានឈ្មោះថាកញ្ញា Bella ។ កញ្ញា Bella នាងគឺជាកូនខ្មែរកាត់ថៃ ដោយមានឪពុកគឺជាជនជាតិខ្មែរ និងមានម្តាយជាជនជាតិថៃ ។ ប៉ុន្តែនាងមានទៅរស់នៅសហរដ្ឋអាមេរិកអស់រយៈពេល ១០ឆ្នាំមកហើយ ។ ដោយសារតែនាងធំធាត់ និងរីកចម្រើននៅក្នុងប្រទេសថៃ ដូច្នេះហើយទើបបានជានាងនិយាយភាសារថៃបានល្អ និងច្បាស់ជាងភាសាខ្មែរ ។ 

កាលពីតូច Bella ស្រឡាញ់ឪពុកនាងណាស់ ហើយតែងតែរៀននិយាយភាសាខ្មែរពីឪពុកនាងរហូតបានចេះនិយាយ និងសរសេរបានគួរសម ។ នាងព្យាយាមរៀន និងសរសេរភាសាខ្មែរ ព្រោះនាងដឹងខ្លួនថានាងមានឈាមជ័រជាជនជាតិខ្មែរ ដូច្នេះហើយនាងមិនចង់បាត់បង់ភាសារកំណើតរបស់ឪពុកនាងឡើយ ។ 

ហើយម្យ៉ាងទៀតដោយសារតែ Bella មានចំណង់ចំណូលចិត្តក្នុងការនិយាយអប់រំ និងលើកទឹកចិត្តផងនោះ នាងក៏បានបង្កើតហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា Bella TV នេះឡើង ។ គោលបំណងដែលនាងបង្កើតផេកនេះគឺមាន ២ចំណុចធំៗ គឺទី ១នាងចង់រៀនអនុវត្តនិយាយភាសារខ្មែរអោយបានល្អ ទី ២ នាងផលិតវីដេរអូនេះព្រោះចង់អប់រំ លើកទឹកចិត្ត និងផ្តល់ដំបូន្មានល្អទៅកាន់មនុស្សទូទាំងពិភពអោយទទួលបានជោគជ័យក្នុងជីវិតផងដែរ ។ 

ចង់ដឹងថាវីដេអូររបស់កញ្ញា Bella និយាយយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា !

អត្ថបទដោយ នេន សុធា (Leadership Editor Of Business Cambodia) 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES