វិធីសាស្រ្តទាំង៥ ជួយអ្នកគេចផុតពីហានិភ័យក្នុងអាជីវកម្ម

អាជីវកម្មនីមួយៗនៅពេលបើកដំណើរការរមែងមានបញ្ហាមិនថាតូចមិនថាធំឬតូចទេគឺជៀសមិនផុតទេ។ហើយនៅពេលអ្នកមានបញ្ហាវានិងមានផលប៉ះពាល់ទៅលើដំណើរការរបស់អាជីវកម្មរបស់អ្នក ធ្វើឲ្យបាត់បង់រំនឹងនៅក្នុងក្រុមហ៊ុន ក៏ដូចជាផលប៉ះពាល់ទៅដល់ផ្នែកហិរញ្ញវត្ថុរបស់អ្នកផងដែរ។ដើម្បីគេចពីបញ្ហាដែលអាចកើតមានទាំងអស់នោះបានអ្នកគួរចាត់វិធានការការពារទុកជាមុនកុំឲ្យមានផលលំបាកទៅថ្ងៃក្រោយ ហើយ៥ចំណុចធំៗនេះនិងជួយអ្នកនៅក្នុងការបង្ការ​ហានិភ័យដែលអាចកើតមានទៅលើអាជីវកម្មរបស់អ្នកបាន។

១.ត្រូវមានកំណត់ត្រាច្បាស់លាស់ ៖ អ្នកត្រូវចេះរៀបចំចាត់់ចែងចំណូលចំណាយក្នុងអាជីវកម្មរបស់អ្នកឲ្យបានត្រឹមត្រូវទាំងការនាំផលិតផលចេញចូលនិងការចំណាយទៅលើបុគ្គលិករួមទាំងការចំណាយផ្សេងៗគឺអ្នកត្រូវចេះពីរបៀបគ្រប់គ្រង់ទិន្នន័យទាំងនេះទេអ្នកនិងមានហានិភ័យផ្នែកហិរញ្ញវត្ថុជាមិនខាន។ ប្រសិនបើអ្នកខ្វះការប្រុងប្រយ័ត្នណាមួយអ្នកអាចនិងជួបបញ្ហាបាន។ព្រោះថាពេលខ្លះយើងមិនមែនចេះតែរកស៊ីហើយគ្មានការគិតគូរឲ្យបានត្រឹមត្រូវទៅលើផ្នែកនេះទេអ្នកងាយនិងប្រឈមការក្ស័យធនជាមិនខាន។

២.ដឹងពីដៃគូប្រកួតប្រជែងរបស់អ្នក៖ អ្នកត្រូវដឹងថាតើអាជីវកកម្មរបស់គេមានការវិត្តន៍ដល់កម្រិតណាហើយអ្នកដើរដល់កម្រិត ប្រសិនបើអ្នកមិនដឹងពីថាមពលរបស់ដៃគូប្រកួតប្រជែងទេនោះវាងាយបំផុតដែលធ្វើឲ្យអ្នកមានបញ្ហា។

៣.ត្រូវយល់ដឹងអំពីហានិភ័យ ៖ ត្រូវដឹងថាតើកម្រិតនៃហានិភ័យអ្វីខ្លះដែលអ្នកអាចប្រឈមមុខជាមួយវាបានកម្រិតណា ត្រូវដឹងថាអ្វីទៅដែលជាចំណុចខ្សោយរបស់អាជីវកម្មរបស់អ្នក បើរកឃើញពីចំណុចខ្សោយនោះហើយអ្នកត្រូវពង្រឹងវាបន្ថែមទៀតឲ្យបានល្អជៀសវាងមានបញ្ហា។ជាពិសេសដើម្បីបញ្ចៀសពីបញ្ហាហានិភ័យយល់ល្អកុំបើអាជីវកម្មទាំងដែលខ្លួនមិនបានដឹងនិងយល់ពីអាជីវកម្មច្បាស់លាស់នៅឡើយ។

៤.សេវាកម្មនិងផលិតផលល្អ ៖ ការបើកដំណើរអាជីវកម្មគឺយើងត្រូវតម្រូវទៅតាមចិត្តរបស់អតិថិជនរបស់យើង ហេតុនេះបើគ្រាន់តែមានផលិតផលមួយល្អប៉ុន្តែសេវាកម្មមិនល្អ មិនសូវយកចិត្តទុកដាក់ទៅលើអតិថិជនទេនោះអ្នកនិងត្រូវប្រឈមមុខជាមួយនិងការបាត់បង់អតិថិជនជាមិនខាន។

៥.ត្រូវមានគំនិតច្នៃប្រឌិត ៖ អ្នកត្រូវចេះប្រើគំនិតរបស់ខ្លួនឯងនៅក្នុងការច្នៃប្រឌិតអ្វីៗដែលប្លែកៗហើយថ្មីៗដើម្បីទាក់ទាញអតិថិជនគោលដៅរបស់អ្នកមកទិញផលិតផលរបស់អ្នកកាន់តែច្រើន។ការច្នៃប្រឌិតគំនិតថ្មីៗឲ្យទាន់សម័យកាលឬក៏ការពេញនិយមនៃសង្គមនោះដំណើរការអាជីវកម្មរបស់អ្នកនិងដើរទៅមុខបានយ៉ាងល្អជាក់ជាមិនខានឡើយ៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES