ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ផ្ញើរសារសំខាន់មួយជូនសិស្សប្រឡងបាក់ឌុបទូទាំងប្រទេស

នៅក្នុងថ្ងៃនេះសិស្សសានុសិស្សនៅទូទាំងប្រទេសកម្ពុជាទាំងអស់និងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។ 

ក្នុងឪកាសនេះដែរ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បានផ្ញើរ​សារ​ជូន​ពរ​ចំពោះ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង​៖ ១៩ សីហា ២០១៩ នេះដោយមានខ្លឹមសារថា ។ ខ្ញុំសូមជូនពរអោយសិស្សានុសិស្សទូទាំងប្រទេស ប្រឡងប្រកបដោយភាពជោគជ័យ និងរលូន ។ 

ហើយសូមប្អូនចងចាំថាការប្រឡងនេះដំណើរទៅដោយស្របតាមគោលការណ៍អ្នកចេះគឺជាប់ ។ ដូច្នេះសូមប្អូនៗកុំយកសំណៅឯកសារ ទូរស័ព្ទដៃ ឬគ្រឿងអេឡិចត្រូណិចចួលក្នុងបន្ទប់ប្រឡងជាដាច់ខាត ។ ជាពិសេសត្រូវគោរពទៅតាមបទបញ្ញត្តិរបស់បេក្ខជន ដើម្បីថែររក្សាសណ្តាប់ធ្នាប់ពេលប្រឡង ក៏ដូចជាថែរក្សាកិត្តិយសរបស់ប្ងូនៗ ក៏ដូចជាប្រព័ន្ធអប់រំរបស់យើង ។ 

អត្ថបទដោយ នេន សុធា (Leadership Editor) 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES