មានដើមទុនត្រឹមតែ១០០០ដុល្លារ អត់បញ្ហាទេ នេះជាមុខរបរដើមទុនតិចទាំង១០អ្នកគួរធ្វើក្នុង២០២០

ខ្ញុំបានចេញបង្រៀនចាប់ផ្តើមអាជីវកម្មដើមទុនតិច អស់រយះពេលជាង​ ៥ឆ្នាំមកហើយ​ ​​​មានកូនសិស្សមួយចំនួន ​បាន​ចាប់ផ្តើមអាជីវកម្មដែលចំណាយតិចមែនទែន​​ហើយទទួលបានផ្លែផ្ការល្អគួរសម្យ។ ​​​ខាងក្រោមនេះ ​ជាអាជីវកម្មផ្សេងទៀត​ដែលនឹងត្រូវចំណាយ​ដើមទុនក្រោម​១000ដុល្លារប៉ុណ្ណោះ ដើម្បីចាប់ផ្តើម​តែមានសក្តានុពលខ្លាំងក្នុងការពង្រីក៖

១ ​ជាងភ្លើង ​ជាងទឹក

នេះជាមុខរបរទីមួយ​ដែលខ្ញុំចង់ណែនាំ​វាស្ថិតនៅក្នុងវិស័យជួសជុស​ដែលជាវិស័យ​មានការរីកចម្រើនលឿន​។​ សព្វថ្ងៃមានជាងច្រើនណាស់នៅកម្ពុជា ​តែសុទ្ធតែជាងខ្វះយីហោ​ និយាយមួយ​បែបទៀតគឺ ខ្វះប្រព័ន្ធការងារត្រឹមត្រូវ​ ឬខ្វះទំនុកចិត្តខ្លាំង។ ​អ្នកគួរគិតធ្វើជាហ្វ្រេនឆាយ​ទៅអនាគត​ទើប​ប្រសើរ។ ​ក្រោយអ្នកបានរៀនជំនាញទឹកភ្លើងរួចហើយ​អ្នកត្រូវការតែទុនទិញសម្ភារះខ្លះៗប៉ុណ្ណោះ ដើម្បីចាប់ផ្តើម ​ដូចនេះ​ចំណាយ​ប្រាកដណាស់ថាមិនដល់​១000ដុល្លារទ្បើយ។

២ ​នំបុ័ងសាច់គោអាំង

ទាំងអស់គ្នាធ្លាប់ញុាំនំបុ័ងសាច់គោអាំងទេ?​ ខ្ញុំធ្លាប់ញុាំតាំងពីនៅក្មេងមកម្លេះ​យ៉ាងណាមុិញអាជីវកម្ម​មួយនេះ កំពុងខ្វះអ្នកធ្វើដែលមានគំនិតថ្មី។ ​​ឳកាសចេញហ្វ្រេនឆាយ​របស់​អាជីវកម្ម​មួយនេះ​មិនចាញ់​ហាងនំបុ័ងសាច់ផ្សេងៗនោះទេ។ ​

៣ បង្អែមនិងទឹកក្រទ្បុក

ធ្លាប់ស្គាល់​និងបានញុាំទឹកក្រទ្បុក Aunty Cocoទេ? សាកចូលមើលហ្វេសប៊ុក​គាត់បន្តិចទៅនឹងស្តាល់អាជីវកម្មដែលបង្កើតដើមទុនមិនអស់១​៥០០ដុល្លារផងទេ។​​ បើអ្នកចង់ធ្វើអាជីវកម្ម បែបនេះ ​លោកអ្នកអាចទិញហ្វ្រេនឆាយពីម្ចាស់ដើម ក្នុងតម្លៃត្រឹមតែ១០០០ដុល្លារតែប៉ុណ្ណោះ​។ សូមទំនាក់ទំនង Call 089222371។

៤​ ដាំឆៃថាវ

នេះជាបន្លែដែលថៅកែបន្លែផ្សារដើមគរ​ម្នាក់លួចខ្សិបប្រាប់ខ្ញុំថា​ មានហាងឆេងល្អណាស់ពេញមួយឆ្នាំ​២០១៨​កន្លងទៅ។​ ខ្ញុំទៅប្រទេសអាស៊ីមួយចំនួនទៀត ដូចជាចិន ថៃនិង​កូរ៉េខាងត្បូង​ ក៏ឃើញថា​បន្លែមើមមួយនេះ​ក៏ពេញនិយមខ្លាំងណាស់ដែរ។ ​ពេលចាប់ផ្តើមមុខរបរ​នេះ ​ដើម្បីឲ្យអស់ក្រោម​១000ដុល្លារ ​លោក​អ្ន​កគួរជួល​ដីគេដាំ​​ ហើយ​ចាប់ផ្តើមដាំក្នុងទំហំតូចសិន។​សំខាន់លោកអ្នកគួរផ្តើមរកទីផ្សារលក់មុន​ ហើយខំស្វែងរកបច្ចេកទេស​ម្ចាស់ការលក់ការដាំឲ្យបានល្អ។

៥ ហាងកាត់សក់

បើអ្នកគិតបើកហាងកាត់សក់ខ្លួនឯងតែម្តង ​ប្រហែល​ជាអ្នកគិតថា​គ្រាន់តែជួលផ្ទះក៏អស់បាត់ទៅហើយ​១000ដុល្លារនោះ។ ​តែបើអ្នកកុំទាន់បើកហាងដោយខ្លួនឯង​ លោកអ្នកគ្រាន់តែចូលទៅក្នុងហាងគេសិន​ធ្វើជាជាងនៅជាមួយគេសិន ​តែបន្ទាប់មក​លោកអ្នកព្យាយាមកសាងយីហោ​របស់ខ្លួនឯង​ បែបនេះ​លោក​អ្នក​នឹងចាយដើមទុនតិចបំផុត។​ អាជីវកម្មមួយនេះ​មានសក្តានុពល​ធំខាងហ្វ្រេនឆាយ​​ដែលលោកអ្នក​មិនគួរមើលរំលងទ្បើយ។

៦ ការ៉ុត

ក្រៅពីឆៃថាវ​ ការ៉ុត​ជាបន្លែមួយប្រភេទទៀត​ដែលលោកអ្នកគួរគិតពិចារណា។ ​របៀបចាប់ផ្តើម​ដើម្បីចំណាយ​​ក្រោម១000ដុល្លារ​គឺ មិនខុសអ្វីប៉ុន្មាន​នឹងបន្លៃឆៃថាវនោះទេ។​ អ្វីដែលល្អជាងឆៃថាវគឺ​ការ៉ុត​ជាបន្លែពិបាកដំា​ជាង​តែដូចអ្វីដែលខ្ញុំធ្លាប់បានលើកទ្បើងរួចមកហើយថា ​អ្វីដែលលំបាកហ្នឹងហើយ​ជាអ្វីដែលយើងគួរធ្វើ។

៧ សេវាកម្មគ្រប់គ្រងសណ្ឋាគារ

សណ្ឋាគារកាន់តែច្រើន ​​តែភ្ញៀវក៏កាន់តែពិបាកក្នុងការរកបន្ទប់ស្នាក់នៅដែរ។ ​ដើម្បីងាយស្រួល ​គេត្រូវការ​វេបសាយ​ឬកម្មវិធីកក់ដែលគេហៅថា​អេប។​ តែយ៉ាងណា​ការធ្វើអេប អាចនឹងចំណាយលើស ពី១000ដុល្លារ ​​​ដូចនេះ​បើអ្នករកអ្នកធ្វើអេបឲ្យក្រោម១ពាន់ដុល្លារមិនបានទេ​លោកអ្នកអាចចាប់ផ្តើម ជាមួយវេបសាយ​សិន​ក៏បានដែរ។

លោកអ្នកអាចចាប់ផ្តើម​ដោយប្រើហ្វេសប៊ុកសិន ដើម្បីជួយក្នុងការទាញភ្ញៀវ ដល់ម្ចាស់សណ្ឋាគារនាៗ នៅសៀមរាបនិងទីក្រុងធំៗផ្សេងទៀតរបស់កម្ពុជា។ ​ក្រៅពីជួយក្នុងការលក់​នៅមានសេវាកម្ម មួយចំនួនទៀតដូចជា​ ការកសាងហ្វេសប៊ុកផេក ការធ្វើទីផ្សារ​ ការជួយរើសប៊ុក និងសេវាកម្មជាច្រើនទៀតដែលសណ្ឋាគារមួយត្រូវការ។

៨ បង្កើតវេបសាយលក់ទំនិញ

សព្វថ្ងៃមុខរបរមួយនេះ​មានគេធ្វើច្រើន​ តែភាគច្រើនបំផុត​ពួកយើងកំពុងធ្វើតែតាមហ្វេសប៊ុកតែប៉ុណ្ណោះ​។​គួរនាំគ្នាបកប្រើវេបសាយវិញ ​ទើបប្រសើរ​ហើយចំណាយលើវេបសាយ​ចាប់ផ្តើមដំបូងក៏មិនអស់ច្រើនដែរ។​មុខរបរនេះមានអ្នកធ្វើច្រើន​ តែមិនទាន់មានយីហោដែលខ្លាំងលេចធ្លោនៅទ្បើយទេ​ នេះ​ហើយ​ជាឳកាស​សម្រាប់អ្នកជំនាន់ក្រោយ។

៩​ សេវាកម្មគណនេយ្យ

ធ្លាប់ឃើញសេវាកម្មគណនេយ្យ​ដែលបើកហាង​ទំហំប្រហែលផ្ទះល្វែងទេ ​ហើយមានច្រើនសាខាទេ?​នៅកម្ពុជា​យើងមិនទាន់ឃើញនៅទ្បើយទេ ​តែនៅប្រទេសអូស្រ្តាលី​និង​ប្រទេសជឿនលឿន​ជាច្រើនទៀត​សេវាកម្មមួយនេះពេញនិយមណាស់។ ​នៅប្រទេសយើងក៏នឹងពេញនិយមដែរ​ នៅពេល​ដែលរដ្ឋកាន់តែរឹតបន្តឹងការបង់ពន្ធ​របស់អាជីវកម្មទាំងអស់។​ ដំបូងអ្នកត្រូវការតែកំព្យូទ័រ​មួយប៉ុណ្ណោះ​​កុំទាន់​បើកហាងឬការិយាល័យអី​ នោះ​លោកអ្នកនឹងអាចចាប់ផ្តើម​សេវាកម្មមួយនេះ​ដោយ​ដើមទុនក្រោម​១ពាន់ដុល្លារប៉ុណ្ណោះ។

១០ សេវាកម្មគ្រប់គ្រងអចលនទ្រព្យ

អគារបន្ទប់ជួល ​អគារខនដូរ​ និងមានអគារជាច្រើនទៀត​ កាន់តែច្រើន​ហើយអគារទាំងនោះ​ក៏ត្រូវការ​ការមើលថែ​ដើម្បីប្រើប្រាស់ឲ្យបានអស់លទ្ធភាពផងដែរ។ ​បើលោកអ្នកមានជំនាញខាងគ្រប់គ្រង​អគារទាំងនោះ ​​ដំបូង​អ្នកត្រូវតែខ្លួនប៉ុណ្ណោះ​ធ្វើជាដើមទុន។​អត្ថបទបន្ទាប់​ មហាសេដ្ឋីពីររូបនេះសល់លុយច្រើនចាយមិនអស់ ជោគជ័យខ្លាំងរឿងរកស៊ី តែបរាជ័យរឿងស្នេហា

បើលោកអ្នកចង់ចាប់ផ្តើមមុខរបរខាងលើតែនៅខ្វះខាតត្រង់ចំណុចណាមួយ​លោកអ្នកអាចទំនាក់ទំនង​មកខ្ញុំ ​ខ្ញុំនឹងជួយនៅក្នុងការចាប់ផ្តើម។ ជួបខ្ញុំ សំ កុសល នៅក្នុងសិក្ខាសាលា "ចាប់ផ្តើមដើមទុនតិចហើយចេញហ្វ្រេនឆាយឲ្យបាន" នៅថ្ងៃទី7 មិនា នៅសៀមរាប​ ទំនាក់ទំនងចុះឈ្មោះ 089222371/ 010523196 លោកអ្នកមានឳកាសទិញហ្រ្វេនឆាយ​យីហោក្នុងស្រុកមួយចំនួយ ក្នុងសិក្ខាសាលានេះផងដែរ!

អត្ថបទដោយ៖ សំ កុសល

អ្នកនិពន្ធសៀវភៅ គោលការណ៍រកស៊ីរឹងមាំ

 

 

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES