អាជីវកម្មខ្នាតតូច១.៣២៣កន្លែងនៅអាមេរិក ដែលម្ចាស់អាជីវក​ម្មជាស្ត្រី អាចរកចំណូលជាង ១០ម៉ឺនដុល្លារ

ចំពោះអាជីវកម្មខ្នាតតូចៗឃើញមានការកើនឡើងជាបន្តបន្ទាប់ មិនថានៅក្នុងប្រទេសកម្ពុជា ឬតាមបណ្តាលប្រទេសអភិវឌ្ឃន៍មួយចំនួន តែបើយើងក្រឡេកមកមើលនៅសហអាមេរិកឯនេះវិញ ឃើញថាអាជីវកម្មខ្នាតតូចៗគឺទទួលបានជោគជ័យច្រើន ដែលម្ចាស់អាជីវកម្មភាគច្រើនជាស្រ្តីៗ។

បើយោងតាមការចុះផ្សាររបស់សារព័ត៌មានForbes កាលពីប៉ុន្មានថ្ងែកន្លងទៅនេះ​​ បើតាម​លោកSharon Miller ប្រធានធុរកិច្ចខ្នាតតូចរបស់ធនាគារ Bank of America បានមានប្រសាសន៍ថា នេះជាលើកទីមួយហើយក្នុងរយៈពេល ៤ ឆ្នាំដែលយើងបានរកឃើញថាស្ត្រីៗជោគជ័យលើអាជីវកម្មរបស់ពួកគាត់ ។

តាមការវាយតម្លៃ ក្នុងរោងម៉ាស៊ីនកិនស្រូវមួយកន្លែង ផ្តើមចេញពីរបាយការណ៍របស់ធនាគារអាមេរិក ក្នុងឆ្នាំ២០១៩បានស្ទង់មតិទៅលើអាជីវកម្មខ្នាតតូចចំនួន១.៣២៣កន្លែង ដែលក្នុងនោះម្ចាស់សហគ្រាសចំនួន ៥២៤ទីតាំងសុទ្ធតែជាស្រ្តី​នាំមុខ ដែលឃើញថា​ប្រាក់ចំណូលរបស់ពួកគាត់ប្រចាំឆ្នាំរកចំណូលបានជាង១០ម៉ឺនដុល្លារ ។ 

ហើយ​យោងតាមរបាយការណ៍ខាងនេះលើបានបង្ហាញថាម្ចាស់អាជីវកម្មជាស្រ្តី៨៤ភាគរយ ដែលបានធ្វើការស្ទង់មតិភាគច្រើន ជាផលិតផលបង្កើតផ្ទាល់ខ្លួន និងជាឧស្សាហកម្ម​ដែលរំពឹងថាមានកំណើនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយ៧៣ភាគរយក្នុងចំណោមស្រ្តី៨៤ភាគរយដែលគ្រោងនឹងពង្រីកអាជីវកម្ម ចំណែកឯបុរសៗវិញគឺមានត្រឹមតែ៦៦ភាគរយប៉ុណ្ណោះដែលមានផែនការពង្រីកអាជីវកម្ម។

បន្ថែមពីនេះបើតាមរបាយការណ៍ស្រដៀងគ្នាមួយរបស់America Express បានរកឃើញដូច្នេះថាចំនួនអាជីវកម្មដែលគ្រប់គ្រងដោយស្រ្តីៗ កើនឡើង២១ភាគរយពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៩នេះ៕

អត្ថបទ៖Sreang Chandy 

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES