គម្រោងខុនដូលំដាប់ផ្កាយប្រាំ SKY VILLA ចំកណ្ដាលរាជធានីភ្នំពេញ បើកសម្ពោធជាផ្លូវការ

21
21
CIMB BANK – CAR AD

ភ្នំពេញ៖ Sky VILLA គម្រោងខុនដូលំដាប់ផ្កាយប្រាំ ស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ បានបើកសម្ពោធជាផ្លូវការ នាថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០១៧ ។ ខុនដូលំដាប់ផ្កាយប្រាំ មានកម្ពស់ ​៣៥​ជាន់​ ដែល​មានប្រវែង១៣៩ម៉ែត្រ ដែលកំពុងត្រូវបានសាងសង់ដោយ​ក្រុម​ហ៊ុន​ Crysrtal Orange Constuction Plc។

ក្រុមហ៊ុន Crysrtal Orange Constuction Plc របស់តៃវ៉ាន់បាន​សាងសង់​សម្រេច​ចំនួន១១ជាន់ហើយនៃខុនដូលំដាប់ផ្កាយប្រាំSky VILLA ហើយគ្រោង​នឹង​បញ្ចប់ការសាងសង់នៅឆ្នាំ២០១៨ ខាងមុខនេះ។

CANADIA CAR AD

ក្រុមហ៊ុន Crystal Orange Group បានចាប់សម្ភោធគម្រោង “SKY VILLA” ដំបូងបំផុតរបស់ខ្លួនមានទីតាំងនៅក្បែរពហុកីឡាដ្ឋានជាតិអូឡាំពិច ខណ្ឌ ៧ មករា រាជធានីភ្នំពេញ មិនត្រឹមតែស្ថិតនៅក្នុងតំបន់ដែលមានសក្តានុពលបំផុតនៅទីក្រុងភ្នំពេញតែប៉ុណ្ណោះទេ ថែមទាំងជាគម្រោង ៣៥ ជាន់តែមួយគត់ដែលមានទេសភាព និង ទិដ្ឋភាពដែលល្អជាងគេបំផុតនៅក្នុងទីក្រុងភ្នំពេញ។

គួរជម្រាបថា គម្រោង SKY VILLA ចាប់បើកសម្ភោធនៅថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៧។ នៅមុនការសម្ភោធជាផ្លូវការនេះ ផ្នែកលក់របស់ SKY VILLA បានអោយដឹងថា ៧០ភាគរយនៃលំនៅដ្ឋានសរុបត្រូវបានកក់រួចជាស្រេច ។ គម្រោង SKY VILLA នឹងបញ្ចប់ការសាងសង់របស់ខ្លួនជាស្ថាពរនៅខែវិច្ឆិកា ឆ្នាំ ២០១៨ ។ គម្រោងនេះចំណាយទឹកប្រាក់ប្រមាណជាង១០០,០០០,០០០ដុល្លារអាមេរិក លាតសន្ថឺងនៅលើផ្ទៃដី ៦,០០០ម៉ែត្រការ៉េ៕

អត្ថបទដោយ ស៊ិន សាវ៉េត

In this article


Join the Conversation